-
យេរេមា ២៥:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ នោះខ្ញុំនឹងចាត់បណ្ដាជនទាំងឡាយពីភាគខាងជើងឲ្យមក»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ «ខ្ញុំនឹងចាត់នេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន ដែលជាអ្នកបម្រើរបស់ខ្ញុំ+ ឲ្យមកទាស់នឹងស្រុកនេះនិងពួកអ្នកស្រុកនេះ+ ព្រមទាំងទាស់នឹងប្រជាជាតិនានាដែលនៅជុំវិញ។+ ខ្ញុំនឹងបំផ្លាញពួកគេ ហើយធ្វើឲ្យពួកគេទៅជាហេតុដែលនាំឲ្យមានការភ័យតក់ស្លុត និងធ្វើឲ្យពួកគេរងការប្រមាថមើលងាយ ហើយត្រូវវិនាសជារៀងរហូត។
-
-
យេរេមា ២៨:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ខ្ញុំនឹងដាក់នឹមដែកនៅលើកប្រជាជាតិនានា ដើម្បីឲ្យពួកគេបម្រើនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន ហើយពួកគេត្រូវបម្រើស្ដេចនោះជាប្រាកដ។+ សូម្បីតែសត្វព្រៃដែលនៅឯវាល ក៏ខ្ញុំឲ្យពួកវានៅក្រោមអំណាចគាត់ដែរ»›»។+
-
-
យេរេមា ៤៣:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ រួចមក អ្នកត្រូវនិយាយទៅពួកគេថា៖ ‹ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ «មើល! ខ្ញុំនឹងឲ្យគេទៅហៅនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនជាអ្នកបម្រើខ្ញុំឲ្យមក+ ហើយខ្ញុំនឹងដាក់បល្ល័ង្កគាត់នៅលើថ្មធំៗដែលខ្ញុំបានលាក់។ រួចគាត់នឹងដំឡើងត្រសាលនៃរាជ្យគាត់នៅលើថ្មទាំងនោះ។+
-
-
ដានីយ៉ែល ២:៣៧, ៣៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៧ ឱស្ដេចជាម្ចាស់អើយ! លោកហើយជាស្ដេចលើអស់ទាំងស្ដេចដែលព្រះនៃស្ថានសួគ៌បានប្រគល់រាជាណាចក្រ+ កម្លាំងខ្លាំងក្លា និងកិត្តិយស ៣៨ ថែមទាំងប្រគល់មនុស្សដែលរស់នៅគ្រប់កន្លែងលើផែនដីក្នុងកណ្ដាប់ដៃលោក ព្រមទាំងសត្វនៅឯវាល និងសត្វស្លាបនៅលើមេឃ គឺព្រះឲ្យលោកគ្រប់គ្រងលើអ្វីៗទាំងនេះ។+ ដូច្នេះ លោកហើយជាក្បាលដែលធ្វើពីមាសនោះ។+
-