-
ប្រវត្តិហេតុទី២ ៣៣:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ព្រះយេហូវ៉ាតែងតែព្រមានម៉ាណាសេនិងបណ្ដាជន តែពួកគេមិនបានស្ដាប់តាមទេ។+
-
-
ប្រវត្តិហេតុទី២ ៣៦:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់ពួកគេ តែងតែព្រមានពួកគេម្ដងហើយម្ដងទៀត តាមរយៈពួកអ្នកនាំសាររបស់លោក ពីព្រោះលោកអាណិតមេត្តាដល់រាស្ត្រលោក ហើយគិតដល់វិហាររបស់លោក។* ១៦ ក៏ប៉ុន្តែ ពួកគេតែងតែសើចចំអកឲ្យពួកអ្នកនាំសាររបស់ព្រះពិត+ ហើយមិនព្រមស្ដាប់ប្រសាសន៍របស់លោកទេ។+ ពួកគេថែមទាំងប្រមាថមើលងាយពួកអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា+ជាច្រើនលើកច្រើនសា រហូតដល់លោកខឹងនឹងពួកគេជាខ្លាំង។+ លោកកែតម្រង់ពួកគេលែងបានហើយ។
-
-
នេហេមា ៩:២៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ លោកបានព្រមានពួកគេឲ្យវិលមកធ្វើតាមច្បាប់របស់លោកវិញ ទោះជាយ៉ាងនោះក្ដី ពួកគេបានប្រព្រឹត្តដោយព្រហើន*ចំពោះលោក ហើយមិនព្រមស្ដាប់តាមសេចក្ដីបង្គាប់របស់លោកទេ។+ បន្ថែមទៅទៀត ពួកគេបានធ្វើខុសនឹងបញ្ញត្តិរបស់លោក ជាបញ្ញត្តិដែលផ្ដល់ជីវិតដល់អស់អ្នកដែលធ្វើតាម។+ ប៉ុន្តែ ពួកគេមិនបានអើពើ ហើយនៅតែរឹងចចេសមិនព្រមស្ដាប់លោកទេ។
-