-
ម៉ាកុស ៧:៣២-៣៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣២ នៅទីនោះ ពួកគេបាននាំបុរសម្នាក់មករកលោក។ បុរសនោះថ្លង់មិនអាចគ្រលាស់អណ្ដាតនិយាយបាន+ ហើយពួកគេបានអង្វរសុំលោកឲ្យដាក់ដៃលើគាត់។ ៣៣ ក្រោយមក លោកនាំបុរសនោះទៅឆ្ងាយពីបណ្ដាជន។ រួចលោកដាក់ម្រាមដៃរបស់លោកក្នុងត្រចៀកគាត់ ហើយស្ដោះទឹកមាត់ បន្ទាប់មកពាល់អណ្ដាតរបស់គាត់+ ៣៤ ហើយលោកងើយភ្នែកមើលមេឃ ដកដង្ហើមវែង រួចមានប្រសាសន៍ទៅគាត់ថា៖ «អេផាថា» ដែលមានន័យថា«ចូរបើកឡើង»។ ៣៥ រំពេចនោះ គាត់ក៏អាចស្ដាប់ឮ+ ហើយអាចគ្រលាស់អណ្ដាតបាន រួចចាប់ផ្ដើមនិយាយដូចធម្មតា។
-
-
លូកា ៧:២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ ដូច្នេះ លោកតបឆ្លើយទៅអ្នកទាំងពីរនោះថា៖ «ចូរទៅប្រាប់យ៉ូហានអំពីអ្វីដែលអ្នកបានឮនិងឃើញ គឺមនុស្សងងឹតភ្នែកកំពុងមើលឃើញ+ មនុស្សខ្វិនកំពុងដើរ មនុស្សកើតឃ្លង់បានជាស្អាត មនុស្សថ្លង់កំពុងស្ដាប់ឮ+ មនុស្សស្លាប់បានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយមនុស្សក្រីក្រកំពុងស្ដាប់ដំណឹងល្អ។+
-