បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ១៨:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ នៅ​ឆ្នាំ​ទី​១៤​នៃ​រាជ្យ​ហេសេគា សានហេរីប​ស្ដេច​ស្រុក​អាស៊ីរី+ឡើង​ទៅ​ច្បាំង​ដណ្ដើម​យក​បាន​ក្រុង​ទាំង​អស់​ដែល​មាន​កំពែង​រឹង​មាំ ក្នុង​ស្រុក​យូដា។+

  • ប្រវត្តិហេតុទី២ ៣២:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣២ ក្រោយ​ពី​ស្ដេច​ហេសេគា​បាន​សម្រេច​កិច្ចការ​ទាំង​នេះ​យ៉ាង​ស្មោះ​ត្រង់+ សានហេរីប​ជា​ស្ដេច​ស្រុក​អាស៊ីរី​បាន​ចូល​មក​ឈ្លានពាន​ស្រុក​យូដា។ គាត់​បាន​ឡោម​ព័ទ្ធ​បណ្ដា​ក្រុង​ដ៏​រឹង​មាំ ក្នុង​បំណង​ទម្លាយ​កំពែង​ក្រុង​ដើម្បី​ដណ្ដើម​យក​ក្រុង​ទាំង​នោះ។+

  • អេសាយ ៨:៧, ៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ ហេតុ​នេះ ព្រះ​យេហូវ៉ា​នឹង​ចាត់​ស្ដេច​អាស៊ីរី+ដ៏​ខ្លាំង​ក្លា

      ព្រម​ទាំង​កង​ទ័ព​ដ៏​អង់អាច​របស់​គាត់ មក​ច្បាំង​នឹង​ពួក​គេ។

      ស្ដេច​នោះ​នឹង​មក​យ៉ាង​លឿន​ដូច​ជា​កម្លាំង​ទឹក​ដ៏​ធំ​សម្បើម​នៃ​ទន្លេ​អឺប្រាត

      ដែល​ហូរ​ជន់​លិច​ច្រាំង​ទាំង​អស់

       ៨ និង​ហូរ​កាត់​ស្រុក​យូដា​ទាំង​មូល។

      ស្ដេច​នោះ​ប្រៀប​ដូច​ជា​ទឹក​ជំនន់​ដែល​ហូរ​កាត់​ស្រុក​យូដា​ហើយ​ជន់​ឡើង​លិច​ដល់​ត្រឹម​ក+

      ឱ​អេម៉ាញូអែល​អើយ!

      ដូច​បក្សី ស្លាប​ដ៏​ធំ​របស់​គាត់​នឹង​គ្រប​ពេញ​ស្រុក​អ្នក​ហើយ​»។+

  • អេសាយ ១០:២៨-៣២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ គាត់​បាន​មក​ដល់​ក្រុង​អៃយ៉ាត+ គាត់​ឆ្លង​កាត់​ក្រុង​មីករ៉ូន

      នៅ​ឯ​មីកម៉ាស់+ គាត់​ដាក់​អីវ៉ាន់​របស់​គាត់។

      ២៩ ពួក​គេ​បាន​ឆ្លង​កាត់​តាម​ផ្លូវ​ទឹក ពួក​គេ​ស្នាក់​មួយ​យប់​នៅ​ក្រុង​កេបា។+

      ពួក​អ្នក​ក្រុង​រ៉ាម៉ា​ភ័យ​ញាប់​ញ័រ ពួក​អ្នក​ក្រុង​គីបៀ+ដែល​ជា​ក្រុង​របស់​សុល​បាន​រត់​ខ្ចាត់​ខ្ចាយ។+

      ៣០ ឱ​អ្នក​ក្រុង​កាលីម​អើយ ចូរ​ស្រែក​ឡើង!

      ឱ​អ្នក​ក្រុង​ឡេអ៊ីសា​អើយ ចូរ​ប្រុង​ស្ដាប់!

      ឱ​អ្នក​ក្រុង​អាណាថោត​អើយ អ្នក​គួរ​ឲ្យ​អាណិត​ណាស់!+

      ៣១ ពួក​អ្នក​ម៉ាតមេណា បាន​រត់​គេច​ខ្លួន។

      ពួក​អ្នក​កេប៊ីម បាន​ស្វែង​រក​កន្លែង​ជ្រក​កោន។

      ៣២ នៅ​ថ្ងៃ​នេះ​ឯង គាត់​នឹង​ឈប់​នៅ​ក្រុង​ណូប+

      គាត់​ក្ដាប់​ដៃ​កំញើញ​ដាក់​ភ្នំ​ស៊ីយ៉ូន

      គឺ​ភ្នំ​ដែល​ក្រុង​យេរូសាឡិម​ស្ថិត​នៅ។

  • អេសាយ ៣៣:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៨ នៅ​តាម​ផ្លូវ​ធំ​នឹង​គ្មាន​មនុស្ស​ទេ ហើយ​ក៏​គ្មាន​អ្នក​ដំណើរ​នៅ​លើ​ផ្លូវ​តូច​ដែរ។

      គាត់*បាន​បំពាន​កិច្ច​ព្រម​ព្រៀង គាត់​មើល​ងាយ​ក្រុង​ទាំង​ឡាយ

      ហើយ​មិន​យោគ​យល់​ដល់​អ្នក​ណា​ម្នាក់​ឡើយ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក