-
យេរេមា ៣៤:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ «ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ ‹ចូរទៅជួបសេដេគា+ស្ដេចស្រុកយូដា ហើយប្រាប់គាត់ថា៖ «ព្រះយេហូវ៉ាមានប្រសាសន៍ដូចតទៅ៖ ‹មើល! ខ្ញុំកំពុងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃស្ដេចស្រុកបាប៊ីឡូនហើយ។ គាត់នឹងដុតបំផ្លាញក្រុងនេះចោល។+ ៣ អ្នកនឹងគេចមិនរួចពីកណ្ដាប់ដៃស្ដេចនោះទេ ព្រោះគេនឹងចាប់អ្នក ហើយប្រគល់ឲ្យស្ដេចនោះជាមិនខាន។+ អ្នកនឹងឃើញស្ដេចនោះដោយផ្ទាល់ភ្នែក ហើយនិយាយទល់មុខគ្នា រួចអ្នកនឹងត្រូវនាំទៅស្រុកបាប៊ីឡូន›។+
-
-
យេរេមា ៣៧:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ រួចពួកខាល់ដេនឹងត្រឡប់មកច្បាំងនឹងក្រុងនេះម្ដងទៀត ហើយពួកគេនឹងដណ្ដើមយកបាន រួចដុតក្រុងនេះចោល»។+
-