-
យេរេមា ២១:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ «‹ព្រះយេហូវ៉ាប្រកាសថា៖ «ក្រោយនោះ ខ្ញុំនឹងប្រគល់ស្ដេចសេដេគាជាស្ដេចស្រុកយូដា និងពួកអ្នកបម្រើគាត់ ព្រមទាំងអ្នកក្រុងនេះដែលរួចជីវិតពីរោគរាតត្បាត ពីដាវ និងពីការអត់ឃ្លាន ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន និងក្នុងកណ្ដាប់ដៃពួកសត្រូវនានា ព្រមទាំងក្នុងកណ្ដាប់ដៃពួកអ្នកដែលតាមរកជីវិតពួកគេ។+ ស្ដេចនោះនឹងវាយប្រហារពួកគេដោយដាវ ដោយគ្មានចិត្តអាណិតអាសូរចំពោះពួកគេទេ ហើយក៏មិនបង្ហាញសេចក្ដីមេត្តាឬមានចិត្តត្រាប្រណីដល់ពួកគេដែរ»›។+
-
-
យេរេមា ២៤:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ «‹ប៉ុន្តែ ចំពោះផ្លែល្វាស្អុយរលួយដែលមិនអាចបរិភោគបាន+ ខ្ញុំយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖ «ដូចផ្លែល្វាស្អុយនេះ ខ្ញុំនឹងចាត់ទុកសេដេគា+ស្ដេចស្រុកយូដានិងពួកអ្នកគ្រប់គ្រង រួមទាំងអ្នកក្រុងយេរូសាឡិមដែលនៅសេសសល់ក្នុងស្រុកនេះ និងអស់អ្នកដែលរស់នៅក្នុងស្រុកអេហ្ស៊ីបយ៉ាងនោះដែរ។+
-
-
អេសេគាល ១២:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ មេដឹកនាំដែលនៅក្នុងចំណោមពួកគេ នឹងដាក់បង្វេចលើស្មា រួចចេញទៅទាំងយប់ងងឹត។ គាត់នឹងចោះទម្លុះជញ្ជាំងកំពែង ហើយលីបង្វេចចេញតាមនោះ។+ គាត់នឹងគ្របមុខខ្លួនមើលដីមិនឃើញឡើយ›។ ១៣ ខ្ញុំនឹងបោះសំណាញ់លើគាត់ ហើយគាត់នឹងជាប់សំណាញ់ខ្ញុំ។+ រួចខ្ញុំនឹងនាំគាត់ទៅស្រុកបាប៊ីឡូន គឺទៅស្រុករបស់ពួកខាល់ដេ។ ប៉ុន្តែ គាត់នឹងមិនឃើញស្រុកនោះទេ ហើយគាត់នឹងស្លាប់នៅទីនោះ។+
-