បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ២៥:៦, ៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ បន្ទាប់​មក ពួក​គេ​បាន​ចាប់​ស្ដេច​យូដា+ ហើយ​នាំ​គាត់​ទៅ​ជួប​ស្ដេច​ស្រុក​បាប៊ីឡូន​នៅ​ក្រុង​រីបឡា រួច​បាន​កាត់​ទោស​គាត់​នៅ​ទី​នោះ។ ៧ ពួក​គេ​បាន​សម្លាប់​កូន​ៗ​របស់​គាត់​នៅ​ចំពោះ​មុខ​គាត់។ បន្ទាប់​មក ស្ដេច​នេប៊ូក្នេសា​បាន​ចាក់​ភ្នែក​គាត់​ឲ្យ​ខ្វាក់ រួច​ដាក់​ខ្នោះ​ស្ពាន់ ហើយ​ក៏​នាំ​គាត់​ទៅ​ស្រុក​បាប៊ីឡូន។+

  • យេរេមា ៣៨:១៧, ១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ បន្ទាប់​មក យេរេមា​ក៏​និយាយ​ទៅ​កាន់​សេដេគា​ថា​៖ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹បើ​លោក​ចុះ​ចូល​នឹង​ពួក​មន្ត្រី​របស់​ស្ដេច​ស្រុក​បាប៊ីឡូន នោះ​លោក​និង​ពួក​អ្នក​ផ្ទះ​របស់​លោក​នឹង​រួច​ជីវិត ហើយ​គេ​នឹង​មិន​ដុត​បំផ្លាញ​ក្រុង​នេះ​ចោល​ទេ។+ ១៨ ប៉ុន្តែ បើ​លោក​មិន​ចុះ​ចូល​នឹង​ពួក​មន្ត្រី​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​ទេ នោះ​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ខាល់ដេ ហើយ​ពួក​គេ​នឹង​ដុត​បំផ្លាញ​ក្រុង​នេះ​ចោល។+ ឯ​លោក​វិញ លោក​នឹង​គេច​មិន​រួច​ពី​កណ្ដាប់​ដៃ​ពួក​គេ​ឡើយ›​»។+

  • យេរេមា ៣៩:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ប៉ុន្តែ ទ័ព​ខាល់ដេ​បាន​ដេញ​តាម​សេដេគា​និង​ទាហាន​របស់​គាត់ ហើយ​តាម​ទាន់​នៅ​ត្រង់​តំបន់​វាល​ទំនាប​ក្បែរ​ក្រុង​យេរីខូ។+ ទ័ព​ខាល់ដេ​បាន​ចាប់​សេដេគា ហើយ​នាំ​គាត់​ទៅ​ប្រគល់​ឲ្យ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​នៅ​ក្រុង​រីបឡា+ ក្នុង​ទឹក​ដី​ហាម៉ាត។+ នៅ​ទី​នោះ ស្ដេច​ស្រុក​បាប៊ីឡូន​បាន​កាត់​ទោស​សេដេគា។

  • អេសេគាល ១២:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ខ្ញុំ​នឹង​បោះ​សំណាញ់​លើ​គាត់ ហើយ​គាត់​នឹង​ជាប់​សំណាញ់​ខ្ញុំ។+ រួច​ខ្ញុំ​នឹង​នាំ​គាត់​ទៅ​ស្រុក​បាប៊ីឡូន គឺ​ទៅ​ស្រុក​របស់​ពួក​ខាល់ដេ។ ប៉ុន្តែ គាត់​នឹង​មិន​ឃើញ​ស្រុក​នោះ​ទេ ហើយ​គាត់​នឹង​ស្លាប់​នៅ​ទី​នោះ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក