-
អេសាយ ៦៥:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ដូច្នេះ ខ្ញុំនឹងបំផ្លាញអ្នករាល់គ្នាដោយដាវ+
ហើយអ្នកទាំងអស់គ្នានឹងឱនខ្លួនចុះឲ្យគេសម្លាប់+
ព្រោះខ្ញុំបានហៅ តែអ្នករាល់គ្នាមិនបានឆ្លើយតបទេ
ខ្ញុំបាននិយាយ តែអ្នករាល់គ្នាមិនបានស្ដាប់សោះ។+
អ្នករាល់គ្នាចេះតែប្រព្រឹត្តអ្វីដែលខ្ញុំមិនពេញចិត្ត
ហើយជ្រើសយកអ្វីដែលខ្ញុំស្អប់»។+
-
-
អេសាយ ៦៦:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ដូច្នេះ ខ្ញុំនឹងជ្រើសរើសវិធីផ្សេងៗដើម្បីដាក់ទោសពួកគេ+
ហើយអ្វីដែលពួកគេភ័យខ្លាច ខ្ញុំនឹងធ្វើឲ្យកើតឡើងដល់ពួកគេ
ព្រោះពេលខ្ញុំហៅ គ្មាននរណាឆ្លើយតបទេ
ហើយពេលខ្ញុំនិយាយ ក៏គ្មាននរណាស្ដាប់ដែរ។+
ពួកគេចេះតែធ្វើអ្វីដែលខ្ញុំស្អប់
ហើយតែងតែជ្រើសយកអ្វីដែលខ្ញុំមិនពេញចិត្ត»។+
-
-
យេរេមា ៧:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ទោះជាយ៉ាងនោះក្ដី អ្នករាល់គ្នានៅតែធ្វើអំពើទាំងនោះដដែល›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ ‹ទោះជាខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាម្ដងហើយម្ដងទៀត*ក៏ដោយ ក៏អ្នកមិនស្ដាប់ដែរ។+ ខ្ញុំបានហៅអ្នករាល់គ្នាច្រើនលើកច្រើនសា តែអ្នកមិនឆ្លើយតបមកវិញទេ។+ ១៤ ដូច្នេះ ខ្ញុំនឹងធ្វើទៅលើវិហារដែលជាតំណាងនាមខ្ញុំ+ ជាវិហារដែលអ្នករាល់គ្នាទុកចិត្ត+ ហើយធ្វើទៅលើទីកន្លែងនេះដែលខ្ញុំបានប្រគល់ឲ្យអ្នកនិងបុព្វបុរសរបស់អ្នក ដូចខ្ញុំបានធ្វើទៅលើស៊ីឡូរដែរ។+
-