បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យេរេមា ១៤:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ឮ​ដូច្នេះ ខ្ញុំ​តប​ថា​៖ ​«​វរ​ហើយ! ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ! មើល! ពួក​អ្នក​ប្រកាស​ទំនាយ​កំពុង​ប្រាប់​បណ្ដា​ជន​ថា​៖ ‹អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​ដាវ ឬ​ជួប​ប្រទះ​នឹង​ការ​អត់​ឃ្លាន​ទេ ព្រោះ​ខ្ញុំ​នឹង​ឲ្យ​អ្នក​មាន​សេចក្ដី​សុខ​សាន្ត​នៅ​ក្នុង​ស្រុក​នេះ›​»។+

  • យេរេមា ២៣:១៦, ១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖

      ​«​ចូរ​កុំ​ស្ដាប់​ពាក្យ​ដែល​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ឡើយ។+

      ពួក​គេ​កំពុង​បំភាន់​អ្នក​រាល់​គ្នា​ហើយ

      ព្រោះ​ពួក​គេ​និយាយ​តាម​តែ​ចិត្ត​នឹក​ឃើញ​ប៉ុណ្ណោះ+

      មិន​មែន​មក​ពី​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទេ។+

      ១៧ ពួក​គេ​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត ប្រាប់​ពួក​អ្នក​ដែល​មិន​គោរព​ខ្ញុំ​ថា​៖

      ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​សុខ​សាន្ត​»​›។+

      ពួក​គេ​ក៏​និយាយ​ប្រាប់​ពួក​អ្នក​ដែល​ធ្វើ​តាម​ចិត្ត​រឹង​ចចេស​របស់​ខ្លួន​ថា​៖

      ‹នឹង​គ្មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​ឡើយ›។+

  • យេរេមា ២៧:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ចូរ​កុំ​ស្ដាប់​ពាក្យ​របស់​អ្នក​ប្រកាស​ទំនាយ​ដែល​ថា​៖ ‹អ្នក​នឹង​មិន​ត្រូវ​បម្រើ​ស្ដេច​ស្រុក​បាប៊ីឡូន​ទេ›+ ព្រោះ​ពួក​គេ​កំពុង​ប្រកាស​ពាក្យ​មិន​ពិត​ដល់​អ្នក​ហើយ។+

  • យេរេមា ២៨:១, ២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ នៅ​ឆ្នាំ​ដដែល​នោះ គឺ​នៅ​ខែ​ទី​៥ ក្នុង​ឆ្នាំ​ទី​៤​នៃ​រាជ្យ​សេដេគា+ស្ដេច​ស្រុក​យូដា ហាណានា​ជា​កូន​អាសសឺ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​មក​ពី​ក្រុង​គីបៀន+ បាន​និយាយ​មក​ខ្ញុំ​នៅ​មុខ​ពួក​សង្ឃ​និង​បណ្ដា​ជន​ទាំង​ឡាយ​នៅ​វិហារ​ព្រះ​យេហូវ៉ា។ គាត់​និយាយ​ថា​៖ ២ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​បំបាក់​នឹម​របស់​ស្ដេច​ស្រុក​បាប៊ីឡូន។+

  • បទទំនួញ ២:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ អ្វី​ដែល​អ្នក​ប្រកាស​ទំនាយ​ឃើញ​ក្នុង​គំនិត រួច​យក​មក​ប្រាប់​នាង​គឺ​សុទ្ធ​តែ​មិន​ពិត​និង​គ្មាន​ប្រយោជន៍+

      ហើយ​ពួក​គេ​មិន​បាន​ជួយ​ឲ្យ​នាង​ដឹង​អំពី​កំហុស​របស់​នាង​ដើម្បី​ឲ្យ​នាង​រួច​ខ្លួន​ពី​ការ​ចាប់​យក​ទៅ​ជា​ឈ្លើយ​ទេ+

      ប៉ុន្តែ ពួក​គេ​ចេះ​តែ​ប្រាប់​នាង​អំពី​រឿង​មិន​ពិត​និង​រឿង​បោក​ប្រាស់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក