-
យេរេមា ១៤:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ រួចមកព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំថា៖ «ពួកអ្នកប្រកាសទំនាយទាំងនោះកំពុងប្រកាសពាក្យភូតភរក្នុងនាមខ្ញុំ+ ព្រោះខ្ញុំមិនបាននិយាយទៅកាន់ពួកគេ ឬបង្គាប់ពួកគេទេ ហើយខ្ញុំក៏មិនបានចាត់ពួកគេដែរ។+ ពួកគេកំពុងប្រកាសអំពីអ្វីមិនពិតដែលពួកគេឃើញក្នុងគំនិត និងអំពីទំនាយដែលឥតប្រយោជន៍ គឺជាការបោកប្រាស់ដែលផុសចេញពីចិត្តរបស់ពួកគេប៉ុណ្ណោះ។+
-
-
អេសេគាល ២២:២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ ប៉ុន្តែ ពួកអ្នកប្រកាសទំនាយបានបិទបាំងការប្រព្រឹត្តរបស់អ្នកទាំងនោះ ប្រៀបដូចជាគេយកកំបោរសមកបូកពីលើ។ ពួកគេមិនបានទទួលការបើកបង្ហាញឲ្យឃើញក្នុងគំនិតពីខ្ញុំទេ ហើយពួកគេចេះតែទស្សន៍ទាយបោកបញ្ឆោតបណ្ដាជន។+ ពួកគេនិយាយថា៖ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូច្នេះ» តែតាមការពិតខ្ញុំយេហូវ៉ា ខ្ញុំមិនបានមានប្រសាសន៍តាមរយៈពួកគេទេ។
-