បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ១៣៦:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៥ លោក​បាន​បង្កើត​មេឃ​ដោយ​ប្រាជ្ញា*+

      ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។

  • សុភាសិត ៣:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ ព្រះ​យេហូវ៉ា​បាន​ដាក់​គ្រឹះ​ផែនដី​ឲ្យ​នៅ​ស្ថិត​ស្ថេរ ដោយ​ប្រើ​ប្រាជ្ញា+

      លោក​បាន​បង្កើត​មេឃ​ឲ្យ​នៅ​គង់​វង្ស ដោយ​ប្រើ​សមត្ថភាព​វែក​ញែក។+

  • អេសាយ ៤០:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ គឺ​មាន​ព្រះ​មួយ​រូប​ដែល​ស្ថិត​នៅ​លើ​រង្វង់*ផែនដី+

      ហើយ​មនុស្ស​នៅ​ផែនដី​ប្រៀប​ដូច​ជា​កណ្ដូប។

      លោក​លាត​សន្ធឹង​ផ្ទៃ​មេឃ​ដូច​ជា​លា​ស្បៃ

      ហើយ​ត្រដាង​លំហ​អាកាស​ដូច​ជា​ត្រដាង​ត្រសាល។+

  • យេរេមា ១០:១២-១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ឯ​លោក​វិញ លោក​ជា​អ្នក​បង្កើត​ផែនដី​ដោយ​ឫទ្ធានុភាព​ខ្លាំង​ក្លា

      លោក​បាន​បង្កើត​ដី*ដោយ​ប្រាជ្ញា+

      ថែម​ទាំង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ​ដោយ​ការ​យល់​ដឹង​របស់​លោក​ផង។+

      ១៣ ពេល​លោក​បញ្ចេញ​សំឡេង ចំហាយ​ទឹក​នៅ​លើ​មេឃ​ពុះ​កញ្ជ្រោល។+

      លោក​បណ្ដាល​ឲ្យ​ពពក​ឡើង​ពី​ជើង​មេឃ+

      ហើយ​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរ​នៅ​ពេល​ភ្លៀង

      ព្រម​ទាំង​បណ្ដាល​ឲ្យ​ខ្យល់​បក់​ចេញ​ពី​ឃ្លាំង​របស់​លោក។+

      ១៤ មនុស្ស​ទាំង​អស់​ប្រព្រឹត្ត​ដោយ​មិន​សម​ហេតុ​សម​ផល និង​គ្មាន​ការ​យល់​ដឹង​សោះ។

      រីឯ​ជាង​ដែក ពួក​គេ​នឹង​អាម៉ាស់​មុខ​ព្រោះ​តែ​រូប​ព្រះ​ដែល​ពួក​គេ​បាន​ធ្វើ+

      ព្រោះ​រូប​ទាំង​នោះ*គ្មាន​ខ្យល់​ដង្ហើម​ទេ ហើយ​សុទ្ធ​តែ​ជា​ការ​បោក​ប្រាស់។+

      ១៥ រូប​ព្រះ​ទាំង​នោះ​សុទ្ធ​តែ​ឥត​បាន​ការ ជា​ស្នា​ដៃ​ដែល​គួរ​ឲ្យ​ចំអក​មើល​ងាយ​វិញ។+

      ពេល​ថ្ងៃ​វិនិច្ឆ័យ​មក​ដល់ រូប​ព្រះ​ទាំង​នោះ​នឹង​វិនាស​សូន្យ​ទៅ។

      ១៦ ឯ​ព្រះ​ដែល​ជា​មត៌ក​របស់​យ៉ាកុប លោក​មិន​ដូច​រូប​ព្រះ​ទាំង​នោះ​ទេ

      ព្រោះ​លោក​ជា​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់

      ហើយ​អ៊ីស្រាអែល​ជា​ដំបង​កម្មសិទ្ធិ​របស់​លោក។+

      លោក​មាន​នាម​ជា​យេហូវ៉ា ហើយ​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក