បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ២៤:១៧-២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ស្ដេច​ស្រុក​បាប៊ីឡូនបាន​តែង​តាំង​ម៉ាថានៀ​ជា​ឪពុកមា​របស់​យេហូយ៉ាគីន+ ឲ្យ​ធ្វើ​ជា​ស្ដេច​ជំនួស​វិញ ហើយ​ក៏​ប្ដូរ​ឈ្មោះ​ម៉ាថានៀ​ទៅ​ជា​សេដេគា។+

      ១៨ ពេល​សេដេគា​បាន​គ្រង​រាជ្យ គាត់​មាន​អាយុ​២១​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១១​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​ហាមូថល+ជា​កូន​យេរេមា ជា​អ្នក​ក្រុង​លិបណា។ ១៩ សេដេគា​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត តាម​គន្លង​យេហូយ៉ាគីម​ដែរ។+ ២០ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ចំពោះ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ក្រោធ​នឹង​ពួក​គេ។ លោក​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​លោក​ទៅ។+ ក្រោយ​មក សេដេគា​បាន​បះ​បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន។+

  • ប្រវត្តិហេតុទី២ ៣៦:១១, ១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ពេល​សេដេគា+បាន​ទៅ​ជា​ស្ដេច គាត់​មាន​អាយុ​២១​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១១​ឆ្នាំ។+ ១២ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ គាត់​មិន​បាន​បន្ទាប​ខ្លួន​ទេ កាល​ដែល​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​ទៅ​ព្រមាន​គាត់+ ស្រប​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក