-
ការបំភ្លឺច្បាប់ ១២:២៩-៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ «ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងបំផ្លាញប្រជាជាតិនានា ដើម្បីឲ្យអ្នករាល់គ្នាចូលទៅចាប់យកទឹកដីរបស់ពួកគេ+ ហើយរស់នៅក្នុងស្រុកនោះ។ ៣០ ក្រោយពីលោកធ្វើដូច្នោះហើយ ចូរអ្នករាល់គ្នាប្រយ័ត្នកុំដើរតាមគន្លងរបស់ពួកគេក្រែងលោធ្លាក់ចូលក្នុងអន្ទាក់របស់ពួកគេ។ អ្នករាល់គ្នាមិនត្រូវសួរនាំអំពីព្រះរបស់ពួកគេថា៖ ‹តើប្រជាជាតិទាំងនេះមានទម្លាប់បម្រើព្រះរបស់ពួកគេដូចម្ដេចទៅ? ខ្ញុំចង់ដឹងដើម្បីធ្វើតាមដែរ›។+ ៣១ អ្នករាល់គ្នាមិនត្រូវធ្វើតាមពួកគេជាដាច់ខាត ព្រោះប្រជាជាតិទាំងនោះមានការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើមសព្វបែបយ៉ាង ក្នុងការគោរពបូជាព្រះរបស់ពួកគេ។ ពួកគេថែមទាំងដុតកូនប្រុសកូនស្រីខ្លួនជូនព្រះទាំងនោះទៀតផង។ ទង្វើទាំងនោះ ព្រះយេហូវ៉ាស្អប់ខ្លាំងណាស់។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវធ្វើដូច្នោះចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាឡើយ។+
-
-
ប្រវត្តិហេតុទី២ ៣៣:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ មិនត្រឹមតែប៉ុណ្ណោះ គាត់បានដុតកូនប្រុសៗរបស់គាត់ជូនជាគ្រឿងបូជា+នៅជ្រលងហ៊ីណំ។*+ គាត់ថែមទាំងមើលប្រផ្នូល ប្រើវេទមន្ត+ ហើយតែងតាំងគ្រូខាបនិងគ្រូទាយទៀតផង។+ គាត់បានប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើនក្រៃលែងនៅចំពោះព្រះយេហូវ៉ា ហើយនេះបានធ្វើឲ្យលោកមានកំហឹងជាខ្លាំង។
-
-
អេសេគាល ២០:៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ រហូតមកដល់សព្វថ្ងៃ តើអ្នករាល់គ្នានៅតែធ្វើឲ្យខ្លួនស្មោកគ្រោកដោយដុតកូនប្រុសៗជាគ្រឿងបូជាដល់រូបព្រះដ៏គួរឲ្យស្អប់ខ្ពើមទៀតឬ?+ នៅដំណាលគ្នានេះ ឱពូជពង្សអ៊ីស្រាអែលអើយ! តើខ្ញុំគួរតបឆ្លើយនឹងសំណូមពររបស់អ្នករាល់គ្នាឬ?»›។+
«ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតប្រកាសថា៖ ‹ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាខ្ញុំនឹងមិនតបឆ្លើយនឹងសំណូមពររបស់អ្នករាល់គ្នាជាដាច់ខាត។+
-