-
អែសរ៉ា ៩:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ តាំងពីគ្រាបុព្វបុរសរបស់យើងខ្ញុំរហូតមកដល់សព្វថ្ងៃ+ យើងខ្ញុំមានទោសធ្ងន់ណាស់។+ ហេតុនេះហើយបានជាលោកប្រគល់យើងខ្ញុំ ស្ដេចរបស់យើងខ្ញុំ និងបណ្ដាសង្ឃ ទៅក្នុងកណ្ដាប់ដៃរបស់បណ្ដាស្ដេចនៃជនជាតិដទៃ។ ស្ដេចទាំងនោះបានវាយលុកស្រុកយើងខ្ញុំ ប្លន់យើងខ្ញុំ+ សម្លាប់យើងខ្ញុំ+ ចាប់យើងខ្ញុំយកទៅធ្វើជាឈ្លើយ+ ព្រមទាំងធ្វើឲ្យយើងខ្ញុំអាម៉ាស់មុខយ៉ាងខ្លាំង។
-
-
ដានីយ៉ែល ៩:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ យើងបានធ្វើខុសឆ្គងនិងប្រព្រឹត្តអំពើរំលង ហើយបានបះបោរប្រឆាំងនឹងលោក+ ថែមទាំងប្រព្រឹត្តអំពើទុច្ចរិតទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានបំពានបញ្ញត្តិនិងក្រឹត្យក្រមរបស់លោកដែរ។
-
-
ដានីយ៉ែល ៩:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ «ឱព្រះយេហូវ៉ាអើយ! យើងទាំងអស់គ្នា រួមទាំងបណ្ដាស្ដេច ពួកអ្នកគ្រប់គ្រង និងបុព្វបុរសយើង ពិតជាអាម៉ាស់មុខខ្លាំងណាស់ ព្រោះយើងបានប្រព្រឹត្តខុសឆ្គងទាស់នឹងលោក។
-