បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៣២:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ សូម​លោក​នឹក​ដល់​អ្នក​បម្រើ​របស់​លោក គឺ​អាប្រាហាំ អ៊ីសាក និង​អ៊ីស្រាអែល ដែល​លោក​បាន​ស្បថ​នឹង​ពួក​គាត់​ថា​៖ ‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ*របស់​អ្នក​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ+ ហើយ​ខ្ញុំ​នឹង​ឲ្យ​ទឹក​ដី​ទាំង​នេះ​ដល់​កូន​ចៅ​របស់​អ្នក​ទុក​ជា​មត៌ក​ជា​ដរាប​ត​ទៅ ដូច​ដែល​ខ្ញុំ​បាន​សន្យា›​»។+

  • ច្បាប់លេវី ២៦:៤១, ៤២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤១ ឯ​ខ្ញុំ​វិញ ខ្ញុំ​ប្រឆាំង​នឹង​ពួក​គេ+ដោយ​នាំ​ពួក​គេ​ទៅ​ក្នុង​ស្រុក​របស់​ពួក​សត្រូវ។+

      ​«​‹ក្រោយ​នោះ ពួក​គេ​ប្រហែល​ជា​នឹង​លែង​មាន​ចិត្ត​រឹង​ចចេស​ត​ទៅ​ទៀត។+ ពួក​គេ​នឹង​ទទួល​ទោស​ដោយ​សារ​កំហុស​របស់​ខ្លួន។ ៤២ ពេល​នោះ ខ្ញុំ​នឹង​ចាំ​នូវ​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​អាប្រាហាំ+ អ៊ីសាក+ និង​យ៉ាកុប+ ហើយ​ខ្ញុំ​ក៏​ចាំ​ពី​ស្រុក​នោះ​ផង​ដែរ។

  • ចម្រៀងសរសើរព្រះ ១០៦:៤៣-៤៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៣ លោក​បាន​ជួយ​សង្គ្រោះ​ពួក​គេ​អស់​ជា​ច្រើន​ដង+

      តែ​ពួក​គេ​នៅ​តែ​មិន​ស្ដាប់​បង្គាប់ ហើយ​បះ​បោរ​ប្រឆាំង។+

      ពួក​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​ទាប​ថោក ដោយ​សារ​តែ​កំហុស​របស់​ពួក​គេ។+

      ៤៤ ប៉ុន្តែ លោក​ឃើញ​ទុក្ខ​លំបាក​របស់​ពួក​គេ+

      ហើយ​ឮ​សម្រែក​ដែល​ពួក​គេ​សុំ​លោក​ឲ្យ​ជួយ។+

      ៤៥ ព្រោះ​តែ​យល់​ដល់​ពួក​គេ លោក​នឹក​ឃើញ​អំ​ពី​កិច្ច​ព្រម​ព្រៀង​របស់​លោក

      ហើយ​លោក​មាន​ចិត្ត​ក្ដួល​អាណិត*ពួក​គេ ដោយ​សារ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដែល​រក​ថ្លែង​ពុំ​បាន។*+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក