-
ដំណើរចាកចេញ ២០:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ «ខ្ញុំយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ខ្ញុំបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប ជាស្រុកដែលអ្នករាល់គ្នាធ្លាប់ធ្វើជាខ្ញុំបម្រើ។+
-
-
យេរេមា ២៣:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ព្រះយេហូវ៉ាប្រកាសថា៖ «ទោះជាយ៉ាងនោះក៏ដោយ នឹងមានគ្រាមួយដែលពួកគេនឹងលែងស្បថថា៖ ‹ដូចព្រះយេហូវ៉ាដែលមានជីវិតរស់នៅ ជាព្រះដែលបាននាំប្រជាជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប!›។+ ៨ ផ្ទុយទៅវិញ ពួកគេនឹងប្រើពាក្យសម្បថដែលថា៖ ‹ដូចព្រះយេហូវ៉ាដែលមានជីវិតរស់នៅ ជាព្រះដែលបានរំដោះប្រជាជាតិអ៊ីស្រាអែលពីស្រុកនៅភាគខាងជើង និងពីស្រុកទាំងឡាយដែលលោកបានកម្ចាត់កម្ចាយពួកគេ›។ ពេលនោះ រាស្ត្រខ្ញុំនឹងរស់នៅក្នុងស្រុករបស់ពួកគេវិញ»។+
-