-
យេរេមា ១៦:១៤, ១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ «ព្រះយេហូវ៉ាប្រកាសថា៖ ‹ទោះជាយ៉ាងនោះក៏ដោយ នឹងមានគ្រាមួយដែលពួកគេនឹងលែងស្បថថា៖ «ដូចព្រះយេហូវ៉ាដែលមានជីវិតរស់នៅ ជាព្រះដែលបាននាំប្រជាជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប!»។+ ១៥ ផ្ទុយទៅវិញ ពួកគេនឹងប្រើពាក្យសម្បថដែលថា៖ «ដូចព្រះយេហូវ៉ាដែលមានជីវិតរស់នៅ ជាព្រះដែលបាននាំប្រជាជាតិអ៊ីស្រាអែលពីស្រុកដែលនៅភាគខាងជើង និងពីស្រុកទាំងឡាយដែលលោកបានកម្ចាត់កម្ចាយពួកគេ!»។ ពេលនោះ ខ្ញុំនឹងនាំរាស្ត្រខ្ញុំត្រឡប់មកស្រុករបស់ពួកគេវិញ ជាស្រុកដែលខ្ញុំបានប្រគល់ឲ្យបុព្វបុរសរបស់ពួកគេ›។+
-