បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៣០:១-៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ ​«​ពេល​ដែល​ពាក្យ​ទាំង​នេះ​កើត​ឡើង​ចំពោះ​អ្នក ពោល​គឺ​ពរ​និង​បណ្ដាសា​ដែល​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ជ្រើស​រើស​នៅ​ថ្ងៃ​នេះ+ ហើយ​អ្នក​រាល់​គ្នា​នឹក​ឃើញ​អ្វី​ទាំង​នេះ+ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា​ដែល​ព្រះ​យេហូវ៉ា​បណ្ដេញ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ+ ២ រួច​អ្នក​រាល់​គ្នា​និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​វិញ+ ព្រម​ទាំង​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​លោក​ដោយ​អស់​ពី​កម្លាំង​កាយ​ចិត្ត ជា​បង្គាប់​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ+ ៣ នោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​រំដោះ​អ្នក​រាល់​គ្នាពី​ការ​ជាប់​ជា​ឈ្លើយ។+ ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​រាល់​គ្នា+ ហើយ​ថែម​ទាំង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ស្រុក​ដែល​លោក​បាន​បណ្ដេញ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ។+

  • យេរេមា ៣:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ​«​នៅ​គ្រា​នោះ ពូជ​ពង្ស​យូដា​និង​ពូជ​ពង្ស​អ៊ីស្រាអែល​នឹង​ដើរ​ជា​មួយ​គ្នា+ ហើយ​ពួក​គេ​នឹង​ចេញ​មក​ពី​ស្រុក​នៅ​ទិស​ខាង​ជើង ធ្វើ​ដំណើរ​ទៅ​ស្រុក​ដែល​ខ្ញុំ​បាន​ឲ្យ​បុព្វ​បុរស​របស់​ពួក​គេ​ជា​មត៌ក។+

  • យេរេមា ២៤:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ខ្ញុំ​នឹង​តាម​មើល​ថែ​ពួក​គេ​ឲ្យ​បាន​សេចក្ដី​សុខ​ជា​និច្ច ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​ស្រុក​នេះ​វិញ។+ ខ្ញុំ​នឹង​ពង្រឹង​ពួក​គេ ហើយ​មិន​ផ្ដួល​រំលំ​ពួក​គេ​ទេ។ ខ្ញុំ​នឹង​តាំង​ពួក​គេ​ឲ្យ​រឹង​មាំ​ឡើង ហើយ​មិន​រំលើង​ពួក​គេ​ឡើយ។+

  • យេរេមា ៣០:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ព្រោះ​ខ្ញុំ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​មើល! នឹង​មាន​គ្រា​មក​ដល់​ដែល​ខ្ញុំ​នឹង​ប្រមូល​រាស្ត្រ​ខ្ញុំ​ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញ គឺ​ទាំង​ពួក​អ៊ីស្រាអែល​ទាំង​ពួក​យូដា+ ហើយ​ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​ដែល​ខ្ញុំ​បាន​ប្រគល់​ដល់​បុព្វ​បុរស​របស់​ពួក​គេ​ម្ដង​ទៀត​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា›​»។

  • យេរេមា ៣២:៣៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៧ ‹មើល! ខ្ញុំ​នឹង​ប្រមូល​ពួក​គេ​ពី​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​បណ្ដេញ​ពួក​គេ​ទៅ​រស់​នៅ កាល​ដែល​ខ្ញុំ​បាន​ក្រេវ​ក្រោធ ហើយ​ខឹង​ពួក​គេ​ជា​ខ្លាំង។+ រួច​ខ្ញុំ​នឹង​នាំ​ពួក​គេ​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ ព្រម​ទាំង​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​សុខ​សាន្ត។+

  • អេម៉ុស ៩:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ខ្ញុំ​នឹង​ប្រមូល​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​ខ្ញុំ​ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញ+

      ហើយ​ពួក​គេ​នឹង​សង់​ក្រុង​ដែល​បាក់​បែក​ឡើង​វិញ រួច​រស់​នៅ​ទី​នោះ​ម្ដង​ទៀត។+

      ពួក​គេ​នឹង​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ ហើយ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ពី​ចម្ការ​នោះ+

      ពួក​គេ​នឹង​ដាំ​ដំណាំ រួច​បរិភោគ​ផល​ផ្លែ​ពី​ដំណាំ​នោះ›។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក