-
ការបំភ្លឺច្បាប់ ២៨:២៥, ២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នករាល់គ្នាបាក់ទ័ពនៅមុខសត្រូវ។+ អ្នករាល់គ្នានឹងទៅវាយប្រហារសត្រូវតាមផ្លូវ១ តែអ្នករាល់គ្នានឹងរត់ខ្ចាត់ខ្ចាយទៅតាមផ្លូវ៧វិញ។ ពេលរាជាណាចក្រទាំងឡាយនៅផែនដីឮអំពីអ្វីដែលបានកើតឡើងដល់អ្នករាល់គ្នា ពួកគេនឹងរន្ធត់។+ ២៦ សាកសពរបស់អ្នករាល់គ្នានឹងទៅជាចំណីដល់សត្វព្រៃនិងសត្វស្លាបនៅលើមេឃ ហើយគ្មាននរណាមកដេញពួកវាចេញឡើយ។+
-
-
ចម្រៀងសរសើរព្រះ ៧៩:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ពួកគេបានឲ្យសាកសពអ្នកបម្រើរបស់លោកដល់សត្វស្លាបស៊ីជាចំណី
ហើយបានឲ្យសាច់អ្នកបម្រើស្មោះត្រង់របស់លោកដល់សត្វព្រៃស៊ីជាអាហារ។+
-
-
យេរេមា ៧:៣៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៣ ម្ល៉ោះហើយ សាកសពរបស់បណ្ដាជននោះ នឹងទៅជាចំណីដល់សត្វហើរលើអាកាស និងដល់សត្វសាហាវនៅលើដី ហើយគ្មានអ្នកណាដេញពួកវាឡើយ។+
-