-
យេរេមា ៤២:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ «ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ ‹ខ្ញុំធ្លាប់បញ្ចេញកំហឹងទៅលើអ្នកក្រុងយេរូសាឡិមយ៉ាងណា+ ខ្ញុំក៏បញ្ចេញកំហឹងទៅលើអ្នករាល់គ្នាដែលទៅរស់នៅស្រុកអេហ្ស៊ីបយ៉ាងនោះដែរ។ អ្នករាល់គ្នានឹងត្រូវគេជេរប្រមាថ មាក់ងាយ និងរងការអាម៉ាស់ជាខ្លាំង ហើយគេនឹងភ័យតក់ស្លុតពេលឮអំពីអ្នករាល់គ្នា។+ អ្នករាល់គ្នានឹងមិនឃើញស្រុកនេះទៀតឡើយ›។
-
-
បទទំនួញ ៥:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ តើលោកនឹងភ្លេចយើងជារៀងរហូតឬ? ហេតុអ្វីបានជាលោកបោះបង់ចោលយើងយូរយ៉ាងនេះ?+
-
-
ដានីយ៉ែល ៩:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ឱព្រះយេហូវ៉ាអើយ! លោកតែងប្រព្រឹត្តដោយសុចរិតយុត្តិធម៌។+ ដូច្នេះ សូមលោកមេត្តាឈប់បញ្ចេញកំហឹងទៅលើក្រុងយេរូសាឡិមដែលជាភ្នំបរិសុទ្ធរបស់លោកទៅ។ ព្រោះក្រុងយេរូសាឡិមនិងរាស្ត្រលោករងការប្រមាថមើលងាយពីប្រជាជាតិដែលនៅជុំវិញ ដោយសារតែអំពើខុសឆ្គងរបស់យើងខ្ញុំនិងអំពើរំលងរបស់បុព្វបុរសយើងខ្ញុំ។+
-