-
អេសាយ ២៣:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ឱស្រុកស៊ីដូន ជាទីបង្អែកនៃសមុទ្រអើយ ចូរអាម៉ាស់មុខចុះ!
ព្រោះសមុទ្របាននិយាយថា៖
«ខ្ញុំមិនបានឈឺពោះសម្រាលកូន ហើយក៏មិនបានបង្កើតកូនដែរ។
ខ្ញុំមិនបានបីបាច់ថែរក្សាកូនប្រុស ហើយក៏មិនបានចិញ្ចឹមអប់រំកូនស្រីដែរ»។+
-
-
អេសេគាល ២៨:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ «កូនមនុស្សអើយ! ចូរបែរមុខទៅក្រុងស៊ីដូន+ ហើយប្រកាសទំនាយទាស់នឹងនាងទៅ។
-
-
យ៉ូអែល ៣:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ឱក្រុងទីរ៉ុស ក្រុងស៊ីដូន និងតំបន់ទាំងប៉ុន្មាននៅស្រុកភីលីស្ទីនអើយ!
តើអ្នករាល់គ្នាមានអ្វីទាស់នឹងខ្ញុំ?
តើអ្នករាល់គ្នាកំពុងសងសឹកខ្ញុំចំពោះអ្វីមួយឬ?
បើអ្នករាល់គ្នាកំពុងធ្វើដូច្នេះមែន
នោះខ្ញុំនឹងធ្វើឲ្យការសងសឹកនោះធ្លាក់ទៅលើអ្នករាល់គ្នាយ៉ាងឆាប់រហ័ស។+
-