-
យេរេមា ២៩:៣១, ៣២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ «ចូរផ្ញើពាក្យនេះទៅបណ្ដាជនទាំងអស់ដែលជាប់ជាឈ្លើយ ដោយប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ាបានមានប្រសាសន៍ស្ដីអំពីសិមម៉ាយ៉ាដែលមកពីនេហេឡាមថា៖ «ខ្ញុំមិនបានចាត់សិមម៉ាយ៉ាឲ្យប្រកាសទំនាយដល់អ្នករាល់គ្នាទេ តែគាត់បានព្យាយាមនិយាយពាក្យកុហកដើម្បីធ្វើឲ្យអ្នករាល់គ្នាជឿស្លុងតាមគាត់។+ ៣២ ហេតុនេះ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖ ‹មើល! ខ្ញុំនឹងដាក់ទោសសិមម៉ាយ៉ាដែលមកពីនេហេឡាម និងកូនចៅគាត់។ គ្មានកូនចៅណាម្នាក់របស់គាត់ នឹងរួចជីវិតក្នុងចំណោមបណ្ដាជននេះទេ។ គាត់នឹងមិនឃើញអ្វីល្អដែលខ្ញុំនឹងធ្វើដើម្បីរាស្ត្រខ្ញុំឡើយ ព្រោះគាត់បានញុះញង់បណ្ដាជនឲ្យបះបោរប្រឆាំងនឹងខ្ញុំជាយេហូវ៉ា›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»›»។
-