-
ដានីយ៉ែល ១:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១ នៅឆ្នាំទី៣នៃរាជ្យយេហូយ៉ាគីម+ស្ដេចស្រុកយូដា នេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនបានមកឡោមព័ទ្ធក្រុងយេរូសាឡិម។*+ ២ មួយរយៈក្រោយមក ព្រះយេហូវ៉ាបានប្រគល់យេហូយ៉ាគីមស្ដេចស្រុកយូដា និងប្រដាប់ប្រដាខ្លះដែលនៅក្នុងវិហារព្រះពិត ទៅក្នុងកណ្ដាប់ដៃស្ដេចស្រុកបាប៊ីឡូន។+ ស្ដេចនោះបាននាំយកប្រដាប់ប្រដាទាំងនោះទៅស្រុកស៊ីណើរ*+ រួចដាក់ក្នុងឃ្លាំងវិហារព្រះរបស់គាត់។+
-