-
បណ្ដាស្ដេចទី២ ២៤:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ ក្នុងរាជ្យយេហូយ៉ាគីម នេប៊ូក្នេសា+ជាស្ដេចស្រុកបាប៊ីឡូនបានមកច្បាំងនឹងគាត់។ យេហូយ៉ាគីមក៏ចុះចូល ហើយព្រមបម្រើស្ដេចនេប៊ូក្នេសា។ ប៉ុន្តែ បីឆ្នាំក្រោយមក គាត់បានបះបោរប្រឆាំងនឹងនេប៊ូក្នេសាវិញ។ ២ គ្រានោះ ព្រះយេហូវ៉ាបានបណ្ដាលឲ្យទ័ពខាល់ដេ+ ទ័ពស៊ីរី ទ័ពម៉ូអាប់ និងទ័ពអាំម៉ូនចូលវាយលុកស្រុកយូដា។ ព្រះយេហូវ៉ាធ្វើដូច្នេះ ដើម្បីបំផ្លាញពួកយូដា គឺដូចលោកបានមានប្រសាសន៍+តាមរយៈពួកអ្នកប្រកាសទំនាយរបស់លោក។
-