-
ការបំភ្លឺច្បាប់ ២៩:២២, ២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ «ឯកូនចៅជំនាន់ក្រោយនិងជនបរទេសដែលមកពីកន្លែងឆ្ងាយ ពួកគេនឹងឃើញសេចក្ដីវេទនាដែលព្រះយេហូវ៉ាបណ្ដាលឲ្យមានលើទឹកដីនោះ។ ២៣ លោកនឹងធ្វើឲ្យមានស្ពាន់ធ័រ អំបិល និងភ្លើង ដើម្បីឲ្យស្រុកទាំងមូលគ្មានការដាំដុះ គ្មានការសាបព្រោះ ឬគ្មានរុក្ខជាតិណាឡើយ។ ព្រះយេហូវ៉ានឹងបំផ្លាញស្រុកនេះដូចជាលោកបំផ្លាញក្រុងសូដុម ក្រុងកូម៉ូរ៉ា+ ក្រុងអាត់ម៉ា និងក្រុងសេបោអីម+ដូច្នោះដែរ ពេលដែលលោកបញ្ចេញកំហឹងដ៏ខ្លាំងរបស់លោក។
-
-
ចម្រៀងសរសើរព្រះ ១០៧:៣៣, ៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ លោកធ្វើឲ្យដីដែលសម្បូរភោគផលទៅជាដីអំបិល+
ដោយសារតែអំពើទុច្ចរិតរបស់មនុស្សដែលរស់នៅទីនោះ។
-
-
យេរេមា ១៧:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ អ្នកនោះនឹងប្រៀបដូចជាដើមឈើដុះតែឯងនៅទីរហោស្ថាន។
អ្នកនោះនឹងមិនទទួលអ្វីល្អទេ
តែគាត់នឹងរស់នៅកន្លែងសោះកក្រោះក្នុងតំបន់ស្ងាត់ជ្រងំ
គឺលើទឹកដីដែលមានអំបិល គ្មានអ្នកណាអាចរស់នៅបានឡើយ។
-