-
ច្បាប់លេវី ២០:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹បើអ្នករាល់គ្នាឬជនបរទេសណាម្នាក់ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា យកកូនចៅរបស់ខ្លួនទៅជូនជាគ្រឿងបូជាដល់ព្រះម៉ូឡេក អ្នកនោះត្រូវស្លាប់ជាមិនខាន។+ បណ្ដាជនត្រូវគប់ដុំថ្មសម្លាប់អ្នកនោះ។
-
-
បណ្ដាស្ដេចទី២ ១៦:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ នៅឆ្នាំទី១៧ក្នុងរាជ្យភេកាជាកូនរេម៉ាលៀ អេហាស+ជាកូនយ៉ូថាមបានគ្រប់គ្រងជាស្ដេចលើស្រុកយូដា។
-
-
ប្រវត្តិហេតុទី២ ៣៣:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ មិនត្រឹមតែប៉ុណ្ណោះ គាត់បានដុតកូនប្រុសៗរបស់គាត់ជូនជាគ្រឿងបូជា+នៅជ្រលងហ៊ីណំ។*+ គាត់ថែមទាំងមើលប្រផ្នូល ប្រើវេទមន្ត+ ហើយតែងតាំងគ្រូខាបនិងគ្រូទាយទៀតផង។+ គាត់បានប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើនក្រៃលែងនៅចំពោះព្រះយេហូវ៉ា ហើយនេះបានធ្វើឲ្យលោកមានកំហឹងជាខ្លាំង។
-
-
អេសេគាល ២០:២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ ខ្ញុំបណ្ដោយឲ្យពួកគេស្មោកគ្រោកដោយគ្រឿងបូជារបស់ខ្លួន គឺនៅពេលដែលពួកគេដុតកូនច្បងខ្លួនជាគ្រឿងបូជា។+ ខ្ញុំនឹងធ្វើឲ្យពួកគេវិនាសសូន្យទៅ។ យ៉ាងនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»›។
-