-
ប្រវត្តិហេតុទី២ ៣៦:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ពេលយេហូយ៉ាគីន+បានទៅជាស្ដេច គាត់មានអាយុ១៨ឆ្នាំ។ គាត់គ្រប់គ្រងនៅក្រុងយេរូសាឡិមបាន៣ខែ១០ថ្ងៃ។ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត។+ ១០ នៅដើមឆ្នាំ* ស្ដេចនេប៊ូក្នេសាបានចាត់ទ័ពរបស់គាត់ ឲ្យទៅចាប់យេហូយ៉ាគីនយកទៅស្រុកបាប៊ីឡូន+ ថែមទាំងឲ្យប្រមូលយករបស់របរមានតម្លៃពីវិហារព្រះយេហូវ៉ាទៅជាមួយផងដែរ។+ បន្ទាប់មក នេប៊ូក្នេសាបានតែងតាំងសេដេគាជាឪពុកមារបស់យេហូយ៉ាគីន ឲ្យឡើងធ្វើជាស្ដេចលើក្រុងយេរូសាឡិមនិងស្រុកយូដា។+
-
-
យេរេមា ២៤:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ ឯនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន គាត់បាននិរទេសយេកូនាស*+ជាកូនយេហូយ៉ាគីម+ជាស្ដេចស្រុកយូដាចេញពីក្រុងយេរូសាឡិម ព្រមជាមួយនឹងពួកអ្នកគ្រប់គ្រងក្នុងស្រុកយូដា និងជាងចម្លាក់ រួមទាំងជាងដែក*ផងដែរ គឺគាត់បានចាប់ពួកគេទាំងអស់យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។+ ក្រោយពីព្រឹត្តិការណ៍នោះ ព្រះយេហូវ៉ាបានបង្ហាញឲ្យខ្ញុំឃើញល្អីពីរដែលពេញទៅដោយផ្លែល្វា* នៅខាងមុខវិហារព្រះយេហូវ៉ា។
-