-
ជំរឿនបណ្ដាជន ២៣:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ រួចបាឡាមក៏ពោលពាក្យជាកំណាព្យថា៖+
«បាឡាក់ជាស្ដេចស្រុកម៉ូអាប់បានហៅខ្ញុំមកពីតំបន់អេរ៉ាម+
គឺពីតំបន់ភ្នំភាគខាងកើត ដោយប្រាប់ថា៖
‹ចូរមកដាក់បណ្ដាសាយ៉ាកុបឲ្យខ្ញុំ។ ចូរមកផ្ដន្ទាទោសអ៊ីស្រាអែល›។+
៨ តើឲ្យខ្ញុំដាក់បណ្ដាសាពួកអ្នកដែលព្រះមិនបានដាក់បណ្ដាសាម្ដេចនឹងបានទៅ?
តើឲ្យខ្ញុំផ្ដន្ទាទោសពួកអ្នកដែលព្រះយេហូវ៉ាមិនបានផ្ដន្ទាទោសម្ដេចនឹងកើត?+
-
-
ជំរឿនបណ្ដាជន ២៤:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ឮដូច្នោះ បាឡាក់បានខឹងនឹងបាឡាមជាខ្លាំង។ រួចគាត់ទះដៃដោយកំហឹង ហើយនិយាយថា៖ «ខ្ញុំបានហៅអ្នកមកដើម្បីដាក់បណ្ដាសាពួកសត្រូវរបស់ខ្ញុំ+ តែរហូតមកដល់ឥឡូវអ្នកបានឲ្យពរពួកគេបីដងទៅវិញ។
-
-
ការបើកបង្ហាញ ២:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ «‹ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំប្រកាន់ទោសអ្នកអំពីរឿងមួយចំនួន គឺនៅទីនោះក្នុងចំណោមអ្នក មានមនុស្សខ្លះកាន់ខ្ជាប់តាមសេចក្ដីបង្រៀនរបស់បាឡាម+ ដែលជាអ្នកបង្រៀនបាឡាក់+ឲ្យទាក់ទាញពួកកូនអ៊ីស្រាអែលឲ្យធ្វើអំពើខុសឆ្គង គឺឲ្យបរិភោគអ្វីដែលបានត្រូវបូជាដល់រូបព្រះ និងឲ្យធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។*+
-