បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៣៤:៦, ៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ពេល​នោះ ព្រះ​យេហូវ៉ា​បាន​ឆ្លង​កាត់​ខាង​មុខ​ម៉ូសេ រួច​ប្រកាស​ថា​៖ ​«​យេហូវ៉ា យេហូវ៉ា ជា​ព្រះ​នៃ​សេចក្ដី​មេត្តា​ករុណា+និង​សេចក្ដី​អាណិត​អាសូរ។*+ លោក​យឺត​នឹង​ខឹង+ ហើយ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់+និង​សេចក្ដី​ពិត*ជា​បរិបូរ។+ ៧ លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដល់​មនុស្ស​រាប់​ពាន់​ជំនាន់។+ លោក​ថែម​ទាំង​អភ័យ​ទោស​កំហុស និង​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ទៀត​ផង។+ ប៉ុន្តែ លោក​នឹង​មិន​លើក​លែង​ទោស​ឲ្យ​មនុស្ស​អាក្រក់​ដែល​សម​នឹង​ទទួល​ទោស​ឡើយ។+ លោក​នឹង​ឲ្យ​កូន​ចៅ​ពួក​គេ​ទទួល​រង​ផល​អាក្រក់​ពី​កំហុស​របស់​ពួក​គេ​ដល់​ទៅ​បី​ជំនាន់ ថែម​ទាំង​ដល់​បួន​ជំនាន់​ផង​»។+

  • អេសាយ ១:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​សូម​មក យើង​នឹង​សម្រុះ​សម្រួល​គ្នា។+

      ទោះ​ជា​អំពើ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា​ដូច​ជា​ពណ៌​ក្រហម​ឆ្អៅ​ក្ដី ក៏​នឹង​ប្រែ​ទៅ​ជា​ស​ក្បុស​ដូច​ព្រិល​បាន​ដែរ។+

      ទោះ​ជា​កំហុស​របស់​អ្នក​ដូច​ជា​ក្រណាត់​ក្រហម​ទែង​ក្ដី ក៏​នឹង​ប្រែ​ទៅ​ជា​ស​ដូច​រោម​ចៀម​បាន​ដែរ។

  • អេសាយ ៤៤:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ខ្ញុំ​នឹង​លុប​អំពើ​រំលង​របស់​អ្នក​ដោយ​ពពក+

      ហើយ​គ្រប​បាំង​អំពើ​ខុស​ឆ្គង​របស់​អ្នក​ដោយ​ពពក​យ៉ាង​ក្រាស់។

      ចូរ​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ចុះ ព្រោះ​ខ្ញុំ​នឹង​លោះ​អ្នក។+

  • យេរេមា ៥០:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​នៅ​គ្រា​នោះ

      គេ​នឹង​ស្វែង​រក​ទោស​កំហុស​របស់​អ៊ីស្រាអែល តែ​រក​មិន​ឃើញ​ទេ

      ហើយ​គេ​នឹង​ខំ​រក​អំពើ​ខុស​ឆ្គង​របស់​យូដា តែ​ក៏​រក​មិន​ឃើញ​ដែរ

      ព្រោះ​ខ្ញុំ​នឹង​អភ័យ​ទោស​ឲ្យ​អស់​អ្នក​ដែល​ខ្ញុំ​ទុក​ឲ្យ​នៅ​សល់​»។+

  • ដានីយ៉ែល ៩:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ចំណែក​លោក​វិញ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ! លោក​តែង​មាន​សេចក្ដី​មេត្តា​ករុណា និង​អភ័យ​ទោស​ឲ្យ​យើង​ជា​និច្ច+ តែ​យើង​បាន​បះ​បោរ​ប្រឆាំង​នឹង​លោក+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក