-
បណ្ដាស្ដេចទី១ ២២:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលបានអញ្ជើញអ្នកប្រកាសទំនាយប្រហែល៤០០នាក់ឲ្យមកជុំគ្នា រួចសួរពួកគេថា៖ «តើខ្ញុំគួរទៅច្បាំងនៅឯរ៉ាម៉ូតគីលាត ឬមិនគួរ?»។ ពួកគេបានឆ្លើយថា៖ «សូមលោកទៅចុះ ព្រះយេហូវ៉ានឹងជួយលោកដណ្ដើមយកទឹកដីនោះមកវិញ»។
-
-
បណ្ដាស្ដេចទី១ ២២:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ពេលនោះ ស្ដេចស្រុកអ៊ីស្រាអែលបាននិយាយទៅយេហូសាផាតថា៖ «នៅមានបុរសម្នាក់ទៀត ដែលយើងអាចសួរព្រះយេហូវ៉ាតាមរយៈគាត់។+ ប៉ុន្តែ ខ្ញុំស្អប់គាត់ណាស់+ ព្រោះគាត់មិនដែលប្រកាសទំនាយល្អអំពីខ្ញុំទេ មានតែទំនាយអាក្រក់ប៉ុណ្ណោះ។+ គាត់ឈ្មោះមីកាយ៉ាជាកូនអ៊ីមឡា»។ ប៉ុន្តែ យេហូសាផាតបាននិយាយទៅស្ដេចថា៖ «លោកមិនគួរនិយាយដូច្នេះទេ»។
-
-
អេសាយ ៩:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ក្បាលគឺជាពួកបុរសចាស់ទុំនិងពួកអ្នកដែលមានកិត្តិយស
កន្ទុយគឺជាពួកអ្នកប្រកាសទំនាយដែលឲ្យការណែនាំមិនពិត។+
១៦ ពួកអ្នកដឹកនាំកំពុងនាំបណ្ដាជននេះឲ្យវង្វេងផ្លូវហើយ
ឯពួកអ្នកដែលតាមពួកគេ ក៏ច្របូកច្របល់ដែរ។
-
-
យេរេមា ៦:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ «ចាប់ពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត ពួកគេទាំងអស់សុទ្ធតែរកស៊ីមិនទៀងត្រង់+
ហើយចាប់ពីពួកអ្នកប្រកាសទំនាយទៅដល់ពួកសង្ឃពួកគេសុទ្ធតែជាជនបោកប្រាស់។+
១៤ ពួកគេធ្វើឲ្យរបួសរាស្ត្រខ្ញុំជាសះតែបន្តិចបន្តួចទេ ដោយនិយាយថា៖
‹មានសន្តិភាពហើយ! មានសន្តិភាពហើយ!› តែតាមពិតគ្មានទាល់តែសោះ។+
-
-
អេសេគាល ១៣:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ «កូនមនុស្សអើយ! ចូរប្រកាសទុកជាមុន ទាស់នឹងពួកអ្នកប្រកាសទំនាយក្នុងស្រុកអ៊ីស្រាអែល+ គឺប្រាប់ពួកអ្នកប្រកាសទំនាយដែលប្រកាសតាមចិត្តខ្លួនថា៖+ ‹ចូរស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ា។ ៣ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូច្នេះថា៖ «វេទនាដល់ពួកអ្នកប្រកាសទំនាយល្ងីល្ងើ ដែលប្រកាសតាមតែចិត្តខ្លួន តាមការពិតពួកគេមិនបានទទួលការបើកបង្ហាញពីខ្ញុំឡើយ!+
-