បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ១៣:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ រាជាណាចក្រ​បាប៊ីឡូន​ជា​រាជាណាចក្រ​ដ៏​រុង​រឿង​អស្ចារ្យ​បំផុត+

      ហើយ​ជា​លម្អ​និង​ជា​មោទនភាព​របស់​ពួក​ខាល់ដេ។+

      រាជាណាចក្រ​នោះ​នឹង​ទៅ​ដូច​ជា​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា​ដែល​ត្រូវ​ព្រះ​បំផ្លាញ​ចោល។+

  • យេរេមា ២៧:៦, ៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ មើល! ខ្ញុំ​បាន​ប្រគល់​ទឹក​ដី​ទាំង​មូល​ទៅ​ក្នុង​កណ្ដាប់​ដៃ​នេប៊ូក្នេសា+ស្ដេច​ស្រុក​បាប៊ីឡូន​ដែល​ជា​អ្នក​បម្រើ​ខ្ញុំ​ហើយ។ សូម្បី​តែ​សត្វ​ព្រៃ​ដែល​នៅ​ឯ​វាល ក៏​ខ្ញុំ​ឲ្យ​ពួក​វា​នៅ​ក្រោម​អំណាច​គាត់​ដែរ។ ៧ ប្រជា​ជាតិ​ទាំង​អស់​នឹង​បម្រើ​គាត់ កូន​គាត់ និង​ចៅ​គាត់ រហូត​ដល់​គ្រា​កំណត់​នៃ​ស្រុក​គាត់​មក​ដល់។+ ពេល​នោះ ប្រជា​ជាតិ​ជា​ច្រើន​និង​បណ្ដា​ស្ដេច​ដ៏​ខ្លាំង​ក្លា នឹង​យក​គាត់​ធ្វើ​ជា​ខ្ញុំ​បម្រើ​ពួក​គេ​វិញ›។+

  • សាការី ២:៧-៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ​«​មក​ចុះ ស៊ីយ៉ូន! អ្នក​រាល់​គ្នា​ដែល​កំពុង​អាស្រ័យ​ជា​មួយ​នឹង​កូន​ស្រី​នៃ​ក្រុង​បាប៊ីឡូន*អើយ ចូរ​គេច​ចេញ​មក!+ ៨ ក្រោយ​ពី​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​ទទួល​ការ​លើក​តម្កើង លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ប្រជា​ជាតិ​នា​នា​ដែល​ប្លន់​អ្នក​រាល់​គ្នា។+ លោក​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​ណា​ក៏​ដោយ​ដែល​ប៉ះ​ពាល់​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ពាល់​ប្រស្រី​ភ្នែក​របស់​ខ្ញុំ​ដែរ។+ ៩ ពី​ព្រោះ​ខ្ញុំ​នឹង​លើក​ដៃ​ប្រឆាំង​ពួក​គេ ហើយ​ទាសករ​របស់​ពួក​គេ​នឹង​ប្លន់​ពួក​គេ​វិញ›។+ រួច​អ្នក​រាល់​គ្នា​នឹង​ដឹង​ច្បាស់​ថា ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក