បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ៨៥:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៨ ខ្ញុំ​នឹង​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត

      ព្រោះ​លោក​នឹង​ពោល​អំពី​សន្តិភាព​ប្រាប់​រាស្ត្រ​របស់​លោក+​គឺ​អស់​អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក។

      ប៉ុន្តែ កុំ​ឲ្យ​ពួក​គេ​ទុក​ចិត្ត​ខ្លួន​ឯង​ហួស​ហេតុ​ពេក​ដូច​ពី​មុន​ឡើយ។+

  • អេសាយ ២:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​ឡាយ លោក​នឹង​ធ្វើ​ការ​វិនិច្ឆ័យ

      ហើយ​ដោះ​ស្រាយ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​ជាតិ​ជា​ច្រើន។

      ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន ដំ​ធ្វើ​ជា​ផាល​នង្គ័ល

      ហើយ​យក​លំពែង ដំ​ធ្វើ​ជា​ដង្កាវ​វិញ។+

      ប្រជា​ជាតិ​មួយ​នឹង​មិន​លើក​ដាវ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ​ទៀត​ឡើយ

      ហើយ​ក៏​មិន​រៀន​ធ្វើ​សង្គ្រាម​ទៀត​ដែរ។+

  • អេសាយ ៦០:១៧, ១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ខ្ញុំ​នឹង​យក​មាស​មក​ជំនួស​ស្ពាន់ យក​ប្រាក់​មក​ជំនួស​ដែក

      យក​ស្ពាន់​មក​ជំនួស​ឈើ និង​យក​ដែក​មក​ជំនួស​ថ្ម។

      ខ្ញុំ​នឹង​ឲ្យ​សេចក្ដី​សុខ​សាន្ត​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​លើ​អ្នក

      និង​ឲ្យ​សេចក្ដី​សុចរិត​ធ្វើ​ជា​អ្នក​ចាត់​ចែង​កិច្ច​ការ។+

      ១៨ នៅ​ក្នុង​ស្រុក​អ្នក នឹង​គ្មាន​អំពើ​ហិង្សា​ទៀត​ទេ

      ហើយ​ក៏​គ្មាន​ការ​បំផ្លិច​បំផ្លាញ​និង​ការ​វិនាស​ក្នុង​ទឹក​ដី​អ្នក​ដែរ។+

      អ្នក​នឹង​ហៅ​កំពែង​ក្រុង​របស់​ខ្លួន​ថា​សេចក្ដី​សង្គ្រោះ+ និង​ខ្លោង​ទ្វារ​ក្រុង​ថា​សេចក្ដី​សរសើរ។

  • សាការី ៨:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ពី​ព្រោះ​ពួក​គេ​នឹង​សាប​ព្រោះ​ពូជ​ដែល​បង្កើត​ផល​ជា​សេចក្ដី​សុខ​សាន្ត ហើយ​វល្លិ​ទំពាំង​បាយ​ជូរ​នឹង​ចេញ​ផ្លែ ហើយ​ដី​នឹង​ផ្ដល់​ភោគ​ផល​យ៉ាង​បរិបូរ។+ ឯ​មេឃ​នឹង​ធ្លាក់​សន្សើម​ចុះ​មក។ ខ្ញុំ​នឹង​ប្រគល់​អ្វី​ៗ​ទាំង​អស់​នោះ​ដល់​បណ្ដា​ជន​ដែល​នៅ​សេស​សល់​នេះ​ទុក​ជា​មត៌ក។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក