-
ចម្រៀងសរសើរព្រះ ២២:២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ មនុស្សនៅទូទាំងផែនដីនឹងនឹកដល់ព្រះយេហូវ៉ា ហើយបែរមករកលោក
មនុស្សគ្រប់ជាតិសាសន៍នឹងលំឱនកាយនៅចំពោះមុខលោក។+
-
-
អេសាយ ២:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ នៅគ្រាចុងក្រោយបង្អស់ ភ្នំដែលមានវិហាររបស់ព្រះយេហូវ៉ា
នឹងត្រូវតាំងឡើងយ៉ាងមាំនៅលើភ្នំទាំងអស់+
គឺនឹងត្រូវលើកឡើងឲ្យខ្ពស់ជាងទីទួលទាំងប៉ុន្មានទៅទៀត
ហើយប្រជាជាតិទាំងឡាយនឹងនាំគ្នាឡើងទៅភ្នំនោះ។+
៣ ប្រជាជាតិជាច្រើននឹងនាំគ្នាឡើងទៅហូរហែ ហើយនិយាយថា៖
«ចូរមក យើងនាំគ្នាឡើងទៅលើភ្នំរបស់ព្រះយេហូវ៉ា
គឺទៅឯវិហាររបស់ព្រះនៃយ៉ាកុប។+
លោកនឹងបង្រៀនយើងអំពីផ្លូវរបស់លោក ហើយយើងនឹងដើរតាមផ្លូវទាំងនោះ»។+
-