បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • កូរិនថូសទី១ ២:៩, ១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ប៉ុន្តែ ដូច​បទ​គម្ពីរ​ចែង​ថា​៖ ​«​ភ្នែក​មិន​ធ្លាប់​ឃើញ ត្រចៀក​មិន​ធ្លាប់​ឮ ហើយ​ចិត្ត​របស់​មនុស្ស​មិន​ដែល​នឹក​ស្មាន​ដល់​អ្វី​ដែល​ព្រះ​បាន​រៀបចំ​ទុក​សម្រាប់​អ្នក​ដែល​ស្រឡាញ់​លោក​ឡើយ​»។+ ១០ ពី​ព្រោះ​ព្រះ​បាន​បើក​បង្ហាញ​ការ​ទាំង​នោះ​ដល់​យើង+តាម​រយៈ​ឫទ្ធានុភាព​របស់​លោក+ ព្រោះ​ឫទ្ធានុភាព​របស់​លោក​ស្ទង់​មើល​អ្វី​ៗ​ទាំង​អស់ សូម្បី​តែ​សេចក្ដី​ជ្រាល​ជ្រៅ​របស់​ព្រះ។+

  • អេភេសូរ ១:៩-១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ដោយ​ធ្វើ​ឲ្យ​យើង​ស្គាល់​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ+អំពី​បំណង​ប្រាថ្នា​របស់​លោក។ អាថ៌​កំបាំង​នោះ​គឺ​អំពី​អ្វី​ដែល​លោក​ពេញ​ចិត្ត​ធ្វើ តាម​ការ​តាំង​ចិត្ត​របស់​លោក ១០ ដើម្បី​រៀបចំ​របៀប​ចាត់​ចែង​មួយ​នៅ​ពេល​ដែល​គ្រា​កំណត់​បាន​មក​ដល់​ទី​បញ្ចប់ ពោល​គឺ​ដើម្បី​បង្រួប​បង្រួម​អ្វី​ៗ​ទាំង​អស់​ក្នុង​គ្រិស្ត គឺ​អ្វី​ៗ​នៅ​ស្ថាន​សួគ៌​និង​អ្វី​ៗ​នៅ​ផែនដី។+ គឺ​ក្នុង​គ្រិស្តហើយ ដែល​អ្វី​ៗ​ទាំង​អស់​នឹង​ត្រូវ​បង្រួប​បង្រួម។ ១១ យើង​បាន​ត្រូវ​តែង​តាំង​ឲ្យ​ទទួល​មត៌ក​រួម​គ្នា​ជា​មួយ​នឹង​លោក+ ដោយ​សារ​យើង​បាន​ត្រូវ​ជ្រើស​រើស​ទុក​ជា​មុន​ស្រប​តាម​គោល​បំណង​របស់​ព្រះ​ដែល​ធ្វើ​អ្វី​ៗ​ទាំង​អស់​តាម​បំណង​ប្រាថ្នា​របស់​លោក ១២ ដើម្បី​ឲ្យ​យើង​ដែល​បាន​សង្ឃឹម​លើ​គ្រិស្ត​មុន​គេ ធ្វើ​ឲ្យ​សិរី​រុង​រឿង​របស់​ព្រះ​បាន​ទទួល​ការ​សរសើរ​តម្កើង។

  • កូឡុស ១:២៦, ២៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ គឺ​ប្រកាស​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ+ដែល​បាន​ត្រូវ​លាក់​ពី​ពិភព​លោក*+ និង​មនុស្ស​ដែល​រស់​នៅ​ជំនាន់​មុន​ៗ។ ប៉ុន្តែ ឥឡូវ​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​នេះ​បាន​ត្រូវ​បើក​បង្ហាញ​ដល់​ពួក​អ្នក​បរិសុទ្ធ​របស់​លោក។+ ២៧ ព្រះ​ពេញ​ចិត្ត​ធ្វើ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​របស់​លោក​ដែល​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​នា​នា ដឹង​អំពី​ទ្រព្យ​វិសេស​នៃ​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​នេះ+ គឺ​គ្រិស្ត​កំពុង​រួប​រួម​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដែល​មាន​ន័យ​ថា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​រួម​ចំណែក​ក្នុង​សិរី​រុង​រឿង​របស់​លោក។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក