-
ម៉ាកុស ១៤:៤៣-៤៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៣ ភ្លាមនោះ កាលដែលលោកកំពុងមានប្រសាសន៍ យូដាសពីចំណោមសាវ័កទាំង១២នាក់ បានមកជាមួយនឹងមនុស្សមួយក្រុមធំដែលពួកសង្ឃនាយក ពួកអ្នកជំនាញខាងច្បាប់ និងពួកអ្នកចាស់ទុំ បានបញ្ជូនមក។ ពួកគេមកទាំងកាន់ដាវកាន់ដំបង។+ ៤៤ អ្នកដែលក្បត់លោកបានប្រាប់នូវសញ្ញាសម្គាល់មួយថា៖ «អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ។ ចូរចាប់គាត់ ហើយនាំទៅដោយប្រុងប្រយ័ត្ន»។ ៤៥ គាត់ដើរតម្រង់ទៅឯលោក ហើយពោលថា៖ «រ៉ាប៊ី!»* រួចថើបលោកដោយថ្នម។ ៤៦ ដូច្នេះ ពួកគេក៏ចាប់លោក។ ៤៧ ប៉ុន្តែ ខណៈនោះមានម្នាក់ក្នុងចំណោមពួកអ្នកដែលកំពុងឈរក្បែរលោក បានដកដាវ រួចកាប់ដាច់ស្លឹកត្រចៀកខ្ញុំបម្រើម្នាក់របស់សម្ដេចសង្ឃ។+
-
-
លូកា ២២:៤៧-៥១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៧ កាលដែលលោកយេស៊ូកំពុងមានប្រសាសន៍នៅឡើយ មើល! មានមនុស្សមួយក្រុមធំមក ហើយយូដាសពីចំណោមសាវ័កទាំង១២នាក់ កំពុងដើរនៅមុខពួកគេ។ គាត់ក៏ដើរចូលទៅថើបលោកយេស៊ូ។+ ៤៨ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «យូដាស តើអ្នកក្បត់កូនមនុស្សដោយការថើបឬ?»។ ៤៩ លុះឃើញអ្វីដែលហៀបនឹងកើតឡើង ពួកអ្នកដែលនៅជុំវិញលោកក៏សួរថា៖ «លោកម្ចាស់ តើយើងគួរកាប់ពួកគេនឹងដាវទេ?»។ ៥០ ពួកគាត់ម្នាក់ក៏បានកាប់ដាច់ស្លឹកត្រចៀកស្ដាំរបស់ខ្ញុំបម្រើរបស់សម្ដេចសង្ឃ។+ ៥១ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ថា៖ «ប៉ុណ្ណឹងបានហើយ»។ រួចលោកពាល់ត្រចៀករបស់អ្នកនោះ ហើយធ្វើឲ្យគាត់ជាឡើងវិញ។
-