-
ម៉ាថាយ ២៦:៤៧-៥១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៧ កាលដែលលោកកំពុងមានប្រសាសន៍នៅឡើយ មើល! យូដាសពីចំណោមសាវ័កទាំង១២នាក់ បានមកជាមួយនឹងមនុស្សមួយក្រុមធំដែលពួកសង្ឃនាយកនិងពួកអ្នកចាស់ទុំបានបញ្ជូនមក។ ពួកគេមកទាំងកាន់ដាវកាន់ដំបង។+
៤៨ អ្នកដែលក្បត់លោកបានប្រាប់ពួកគេនូវសញ្ញាសម្គាល់មួយថា៖ «អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ។ ចាប់ខ្លួនគាត់ទៅ»។ ៤៩ រួចអ្នកនោះដើរតម្រង់ទៅឯលោកយេស៊ូ ហើយពោលថា៖ «ជម្រាបសួររ៉ាប៊ី!»។ រួចថើបលោកដោយថ្នម។ ៥០ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «តើអ្នកមកទីនេះក្នុងបំណងអ្វី?»។+ រួចពួកគេចូលមកចាប់ខ្លួនលោកយេស៊ូ។ ៥១ ប៉ុន្តែខណៈនោះ ម្នាក់ក្នុងចំណោមអ្នកដែលនៅជាមួយនឹងលោកយេស៊ូ បានលូកដៃទៅដកដាវចេញ ហើយបានកាប់ដាច់ស្លឹកត្រចៀកខ្ញុំបម្រើម្នាក់របស់សម្ដេចសង្ឃ។+
-
-
លូកា ២២:៤៧-៥១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៧ កាលដែលលោកយេស៊ូកំពុងមានប្រសាសន៍នៅឡើយ មើល! មានមនុស្សមួយក្រុមធំមក ហើយយូដាសពីចំណោមសាវ័កទាំង១២នាក់ កំពុងដើរនៅមុខពួកគេ។ គាត់ក៏ដើរចូលទៅថើបលោកយេស៊ូ។+ ៤៨ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «យូដាស តើអ្នកក្បត់កូនមនុស្សដោយការថើបឬ?»។ ៤៩ លុះឃើញអ្វីដែលហៀបនឹងកើតឡើង ពួកអ្នកដែលនៅជុំវិញលោកក៏សួរថា៖ «លោកម្ចាស់ តើយើងគួរកាប់ពួកគេនឹងដាវទេ?»។ ៥០ ពួកគាត់ម្នាក់ក៏បានកាប់ដាច់ស្លឹកត្រចៀកស្ដាំរបស់ខ្ញុំបម្រើរបស់សម្ដេចសង្ឃ។+ ៥១ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ថា៖ «ប៉ុណ្ណឹងបានហើយ»។ រួចលោកពាល់ត្រចៀករបស់អ្នកនោះ ហើយធ្វើឲ្យគាត់ជាឡើងវិញ។
-