-
ម៉ាថាយ ១៤:១-៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ នៅគ្រានោះ ហេរ៉ូឌដែលជាអភិបាលស្រុក បានឮអំពីលោកយេស៊ូ។+ ២ គាត់បានប្រាប់ពួកអ្នកបម្រើរបស់គាត់ថា៖ «អ្នកនោះគឺយ៉ូហាន ជាអ្នកជ្រមុជទឹក។ គាត់បានត្រូវប្រោសឲ្យរស់ឡើងវិញ ហេតុនេះហើយបានជាគាត់អាចធ្វើការដែលប្រកបដោយឫទ្ធានុភាពទាំងនេះបាន»។+ ៣ ព្រោះមុននោះ ហេរ៉ូឌ*បានចាប់យ៉ូហានចង ហើយបញ្ជូនទៅគុក ដើម្បីផ្គាប់ចិត្តហេរ៉ូឌាស ដែលជាភរិយារបស់ភីលីពជាបងគាត់។+ ៤ ពីព្រោះយ៉ូហានបានជម្រាបហេរ៉ូឌច្រើនដងថា៖ «គ្មានច្បាប់ឲ្យលោកយកនាងធ្វើជាភរិយាទេ»។+ ៥ ទោះជាហេរ៉ូឌចង់សម្លាប់យ៉ូហានក៏ដោយ តែគាត់ខ្លាចបណ្ដាជន ដោយសារពួកគេចាត់ទុកយ៉ូហានជាអ្នកប្រកាសទំនាយ។+
-
-
លូកា ៩:៧-៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ពេលហេរ៉ូឌ*ជាអភិបាលស្រុកបានឮអំពីអ្វីៗទាំងប៉ុន្មានដែលបានកើតឡើង គាត់ងឿងឆ្ងល់ជាខ្លាំង ពីព្រោះមានអ្នកខ្លះនិយាយថា យ៉ូហានបានត្រូវប្រោសឲ្យរស់ឡើងវិញ។+ ៨ អ្នកខ្លះទៀតនិយាយថា អេលីយ៉ាបានលេចមក តែអ្នកឯទៀតនិយាយថា អ្នកប្រកាសទំនាយម្នាក់ពីសម័យបុរាណបានរស់ឡើងវិញ។+ ៩ ហេរ៉ូឌនិយាយថា៖ «ខ្ញុំបានកាត់ក្បាលយ៉ូហានហើយ។+ ដូច្នេះ តើអ្នកដែលខ្ញុំឮថាបានធ្វើការទាំងអស់នេះជាអ្នកណា?»។ ហេតុនេះ គាត់ចង់ជួបលោក។+
-