-
ម៉ាកុស ៦:១៤-១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ លុះក្រោយមក រឿងទាំងនេះបានឮដល់ស្ដេច*ហេរ៉ូឌ ព្រោះឈ្មោះលោកយេស៊ូចាប់ផ្ដើមល្បីសុសសាយ ហើយមនុស្សកំពុងនិយាយថា៖ «យ៉ូហានដែលជាអ្នកជ្រមុជទឹកឲ្យគេ បានត្រូវប្រោសឲ្យរស់ឡើងវិញហើយ។ ហេតុនេះហើយបានជាលោកអាចធ្វើការដែលប្រកបដោយឫទ្ធានុភាពទាំងនេះបាន»។+ ១៥ ប៉ុន្តែ អ្នកឯទៀតបាននិយាយថា៖ «លោកគឺអេលីយ៉ា»។ រីឯអ្នកខ្លះទៀតបាននិយាយថា៖ «លោកគឺជាអ្នកប្រកាសទំនាយមួយរូប ដូចអ្នកប្រកាសទំនាយនៅសម័យបុរាណ»។+ ១៦ ពេលហេរ៉ូឌឮដូច្នេះ គាត់ពោលថា៖ «យ៉ូហានដែលខ្ញុំបានឲ្យគេកាត់ក្បាលនោះ បានរស់ឡើងវិញមែន»។
-