បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ១:១-១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១ នេះ​ជា​សៀវភៅ​ជីវប្រវត្ដិ​របស់​លោក​យេស៊ូ​គ្រិស្ត*ជា​កូន*របស់​ដាវីឌ+ និង​ជា​កូន​របស់​អាប្រាហាំ​៖+

       ២ អាប្រាហាំ​ជា​ឪពុក*របស់​អ៊ីសាក+

      អ៊ីសាក​ជា​ឪពុក​របស់​យ៉ាកុប+

      យ៉ាកុប​ជា​ឪពុក​របស់​យូដា+ ហើយ​យ៉ាកុប​មាន​កូន​ប្រុស​ៗ​ផ្សេង​ទៀត

       ៣ យូដា​ជា​ឪពុក​របស់​ពេរេស​និង​សេរ៉ា+ ហើយ​ថេម៉ា​ជា​ម្ដាយ

      ពេរេស​ជា​ឪពុក​របស់​ហេស្រុន+

      ហេស្រុន​ជា​ឪពុក​របស់​រ៉ាម+

       ៤ រ៉ាម​ជា​ឪពុក​របស់​អាមីណាដាប

      អាមីណាដាប​ជា​ឪពុក​របស់​ណាសូន+

      ណាសូន​ជា​ឪពុក​របស់​សាលម៉ូន

       ៥ សាលម៉ូន​ជា​ឪពុក​របស់​បូអូស ហើយ​រ៉ាហាប​ជា​ម្ដាយ+

      បូអូស​ជា​ឪពុក​របស់​អូបិឌ ហើយ​រូថ​ជា​ម្ដាយ+

      អូបិឌ​ជា​ឪពុក​របស់​អ៊ីសាយ+

       ៦ អ៊ីសាយ​ជា​ឪពុក​របស់​ស្ដេច​ដាវីឌ+

      ដាវីឌ​ជា​ឪពុក​របស់​សាឡូម៉ូន+ ហើយ​ម្ដាយ​របស់​សាឡូម៉ូន​ធ្លាប់​ជា​ភរិយា​របស់​អ៊ូរី

       ៧ សាឡូម៉ូន​ជា​ឪពុក​របស់​រេហូបោម+

      រេហូបោម​ជា​ឪពុក​របស់​អាប៊ីយ៉ា

      អាប៊ីយ៉ា​ជា​ឪពុក​របស់​អេសា+

       ៨ អេសា​ជា​ឪពុក​របស់​យេហូសាផាត+

      យេហូសាផាត​ជា​ឪពុក​របស់​យេហូរ៉ាម+

      យេហូរ៉ាម​ជា​ឪពុក​របស់​អូសៀស

       ៩ អូសៀស​ជា​ឪពុក​របស់​យ៉ូថាម+

      យ៉ូថាម​ជា​ឪពុក​របស់​អេហាស+

      អេហាស​ជា​ឪពុក​របស់​ហេសេគា+

      ១០ ហេសេគា​ជា​ឪពុក​របស់​ម៉ាណាសេ+

      ម៉ាណាសេ​ជា​ឪពុក​របស់​អេម៉ុន+

      អេម៉ុន​ជា​ឪពុក​របស់​យ៉ូសៀស+

      ១១ យ៉ូសៀស+ជា​ឪពុក​របស់​យេកូនាស+ និង​ជា​ឪពុក​របស់​កូន​ប្រុស​ៗ​ឯ​ទៀត ដែល​កើត​នៅ​សម័យ​ដែល​ជនជាតិ​យូដា​ត្រូវ​និរទេស​ទៅ​បាប៊ីឡូន+

      ១២ យេកូនាស​ជា​ឪពុក​របស់​សាលធាល ដែល​កើត​មក​ក្រោយ​ពី​យេកូនាស​ត្រូវ​និរទេស​ទៅ​បាប៊ីឡូន

      សាលធាល​ជា​ឪពុក​របស់​សេរ៉ូបាបិល+

      ១៣ សេរ៉ូបាបិល​ជា​ឪពុក​របស់​អាប៊ីយ៉ូដ

      អាប៊ីយ៉ូដ​ជា​ឪពុក​របស់​អេលាគីម

      អេលាគីម​ជា​ឪពុក​របស់​អេសូរ

      ១៤ អេសូរ​ជា​ឪពុក​របស់​សេដុក

      សេដុក​ជា​ឪពុក​របស់​អេខឹម

      អេខឹម​ជា​ឪពុក​របស់​អេលីយ៉ូដ

      ១៥ អេលីយ៉ូដ​ជា​ឪពុក​របស់​អេលាសារ

      អេលាសារ​ជា​ឪពុក​របស់​ម៉ាថាន

      ម៉ាថាន​ជា​ឪពុក​របស់​យ៉ាកុប

      ១៦ យ៉ាកុប​ជា​ឪពុក​របស់​យ៉ូសែប​ដែល​ជា​ប្ដី​របស់​ម៉ារៀ។ លោក​យេស៊ូ​ដែល​ហៅ​ថា​គ្រិស្ត+បាន​កើត​ពី​ម៉ារៀ។+

      ១៧ ដូច្នេះ ពី​អាប្រាហាំ​រហូត​ដល់​ដាវីឌ​មាន​១៤​ជំនាន់ ពី​ដាវីឌ​រហូត​ដល់​ពេល​និរទេស​ទៅ​បាប៊ីឡូន​មាន​១៤​ជំនាន់ ហើយ​ពី​ពេល​និរទេស​ទៅ​បាប៊ីឡូន​រហូត​ដល់​គ្រិស្ត​មាន​១៤​ជំនាន់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក