បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ១៧:១៧, ១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​ជំនាន់​មនុស្ស​ដែល​គ្មាន​ជំនឿ​និង​វៀច​វេរ​អើយ!+ តើ​ខ្ញុំ​ត្រូវ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? តើ​ខ្ញុំ​ត្រូវ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត? ចូរ​នាំ​ក្មេង​ប្រុស​នោះ​មក​ឯ​ខ្ញុំ​»។ ១៨ រួច​មក លោក​យេស៊ូ​ស្ដី​បន្ទោស​វិញ្ញាណ​កំណាច​នោះ ហើយ​វា​ក៏​ចេញ​ពី​ក្មេង​ប្រុស​នោះ។ ចាប់​ពី​ពេល​នោះ​មក ក្មេង​ប្រុស​នោះ​បាន​ជា​សះ​ស្បើយ។+

  • ម៉ាកុស ៩:១៩-២៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ លោក​ក៏​មាន​ប្រសាសន៍​ទៅ​បណ្ដា​ជន​ថា​៖ ​«​ឱ​ជំនាន់​មនុស្ស​ដែល​គ្មាន​ជំនឿ​អើយ!+ តើ​ខ្ញុំ​ត្រូវ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? តើ​ខ្ញុំ​ត្រូវ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត? ចូរ​នាំ​ក្មេង​ប្រុស​នោះ​មក​ឯ​ខ្ញុំ​»។+ ២០ ដូច្នេះ ពួក​គេ​នាំ​ក្មេង​ប្រុស​នោះ​មក​ឯ​លោក។ ប៉ុន្តែ ពេល​ដែល​ឃើញ​លោក​ភ្លាម វិញ្ញាណ​នោះ​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ប្រកាច់​យ៉ាង​ខ្លាំង។ រួច​ក្រោយ​ពី​បាន​ផ្ដួល​គាត់​លើ​ដី វា​ក៏​ធ្វើ​ឲ្យ​គាត់​ននៀល​ចុះ​ឡើង ហើយ​បែក​ពពុះ​មាត់។ ២១ បន្ទាប់​មក លោក​យេស៊ូ​សួរ​ឪពុក​របស់​ក្មេង​ប្រុស​នោះ​ថា​៖ ​«​តើ​កូន​ប្រុស​អ្នក​មាន​បញ្ហា​នេះ​តាំង​ពី​ពេល​ណា?​»។ ឪពុក​ឆ្លើយ​ថា​៖ ​«​តាំង​ពី​តូច​មក ២២ ហើយ​វិញ្ញាណ​នោះ​ផ្ដួល​គាត់​ក្នុង​ភ្លើង និង​ក្នុង​ទឹក​ជា​ច្រើន​លើក​ច្រើន​សា ដើម្បី​បំផ្លាញ​គាត់។ ប៉ុន្តែ បើ​លោក​អាច​ជួយ​បាន សូម​អាណិត​យើង ហើយ​ជួយ​យើង​ផង​»។ ២៣ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ហេតុ​អ្វី​អ្នក​និយាយ​ថា​‹បើ​លោក​អាច​ជួយ​បាន›? ព្រោះ​អ្វី​ៗ​ទាំង​អស់​អាច​កើត​ឡើង​បាន​ចំពោះ​អ្នក​ដែល​មាន​ជំនឿ​»។+ ២៤ ភ្លាម​ៗ​នោះ ឪពុក​របស់​ក្មេង​ប្រុស​ស្រែក​ឡើង​ថា​៖ ​«​ខ្ញុំ​មាន​ជំនឿ! សុំ​ជួយ​ពង្រឹង​ជំនឿ​របស់​ខ្ញុំ​ផង!​»។+

      ២៥ ពេល​នោះ​លោក​យេស៊ូ​ឃើញ​មនុស្ស​កាន់​តែ​ច្រើន​កំពុង​រត់​មក​ចោម​រោម លោក​ក៏​ស្ដី​បន្ទោស​វិញ្ញាណ​អសោច ដោយ​ពោល​ថា​៖ ​«​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​ថ្លង់​និង​និយាយ​មិន​បាន! ខ្ញុំ​បង្គាប់​ឲ្យ​ចេញ​ពី​គាត់​ទៅ ហើយ​កុំ​ចូល​គាត់​ទៀត​ឡើយ​»។+ ២៦ បន្ទាប់​ពី​បាន​ស្រែក​ឡើង​និង​ប្រកាច់​យ៉ាង​ខ្លាំង នោះ​វា​ក៏​ចេញ​ទៅ។ ឯ​ក្មេង​ប្រុស​នោះ​មើល​ទៅ​ដូច​ជា​ស្លាប់ ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​និយាយ​ថា​៖ ​«​គាត់​ស្លាប់​ហើយ!​»។ ២៧ ប៉ុន្តែ លោក​យេស៊ូ​បាន​ចាប់​ដៃ​គាត់​លើក ហើយ​គាត់​ក៏​ងើប​ឡើង។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក