បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកទូន្មាន ១១:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ឱ​យុវជន​អើយ ចូរ​សប្បាយ​កាល​ដែល​អ្នក​នៅ​ក្មេង​នៅ​ឡើយ។ ចូរ​ឲ្យ​ចិត្ត​របស់​អ្នក​ត្រេក​អរ​ក្នុង​គ្រា​យុវវ័យ។ ចូរ​ធ្វើ​តាម​ចិត្ត​ប៉ង​ប្រាថ្នា និង​ទៅ​កន្លែង​ណា​ដែល​អ្នក​ចង់​ទៅ។ ប៉ុន្តែ អ្នក​ត្រូវ​ដឹង​ថា​ព្រះ​ពិត​នឹង​វិនិច្ឆ័យ​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​អ្នក។+

  • ម៉ាថាយ ៦:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ប៉ុន្តែ ចូរ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ឯ​ស្ថាន​សួគ៌​វិញ+ ជា​កន្លែង​ដែល​គ្មាន​សត្វ​ល្អិត​និង​ច្រែះ​ស៊ី​បំផ្លាញ+ ហើយ​គ្មាន​ចោរ​ចូល​លួច​ឡើយ។

  • ធីម៉ូថេទី១ ៦:១៧-១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ចូរ​បង្គាប់*ពួក​អ្នក​មាន​ក្នុង​របៀប​របប​ពិភព​លោក*នេះ កុំ​ឲ្យ​មាន​អំណួត* ហើយ​ចូរ​បង្គាប់​ឲ្យ​ពួក​គេ​មាន​សង្ឃឹម តែ​មិន​មែន​លើ​ទ្រព្យ​ដែល​មិន​ទៀង​ទេ។+ ផ្ទុយ​ទៅ​វិញ គឺ​មាន​សង្ឃឹម​លើ​ព្រះ​ដែល​ផ្គត់​ផ្គង់​អ្វី​ៗ​ទាំង​អស់ ដើម្បី​ឲ្យ​យើង​បាន​សប្បាយ​រីករាយ។+ ១៨ ចូរ​ប្រាប់​ពួក​គេ​ឲ្យ​ព្យាយាម​ធ្វើ​អំពើ​ល្អ និង​ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ​ប្រសើរ ដោយ​មាន​ចិត្ត​ទូលាយ ហើយ​ប្រុង​ប្រៀប​ចែក​រំលែក​ជា​និច្ច។+ ១៩ ដោយ​ធ្វើ​ដូច្នេះ ប្រៀប​ដូច​ជា​ពួក​គេ​កំពុង​រក្សា​គ្រឹះ​ដ៏​ល្អ​មួយ​សម្រាប់​អនាគត​ខ្លួន​ទុក​ជា​ទ្រព្យ​សម្បត្តិ+ ដើម្បី​ឲ្យ​ពួក​គេ​ចាប់​យ៉ាង​ជាប់​នូវ​ជីវិត​ដ៏​ពិត​ប្រាកដ។+

  • យ៉ាកុប ២:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ សូម​ស្ដាប់។ ព្រះ​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​ពិភព​លោក​នេះ ដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​មាន​ខាង​ជំនឿ+ និង​ធ្វើ​ជា​អ្នក​ទទួល​រាជាណាចក្រ​ជា​មត៌ក ជា​អ្វី​ដែល​លោក​បាន​សន្យា​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​លោក មែន​ទេ?+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក