បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ១៤:២-៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ​«​នេះ​ជា​ច្បាប់​សម្រាប់​ពិធី​ជម្រះ​អ្នក​កើត​ជំងឺ​ឃ្លង់​ឲ្យ​បាន​ស្អាត​បរិសុទ្ធ។ នៅ​ថ្ងៃ​ធ្វើ​ពិធី​ជម្រះ​នោះ ត្រូវ​នាំ​គាត់​ទៅ​ជួប​សង្ឃ។+ ៣ សង្ឃ​ត្រូវ​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ​ដើម្បី​ពិនិត្យ​មើល​គាត់។ បើ​សង្ឃ​ឃើញ​ថា​ជំងឺ​ឃ្លង់​នោះ​បាន​ជា​សះ​ស្បើយ​ហើយ ៤ សង្ឃ​ត្រូវ​បង្គាប់​គាត់​ឲ្យ​យក​សត្វ​ស្លាប​ពីរ​ដែល​ស្អាត​បរិសុទ្ធ និង​ឈើ​ស៊ី​ដារ ក្រណាត់​ពណ៌​ក្រហម ព្រម​ទាំង​មែក​ហ៊ីសុប មក​ជម្រះ​គាត់។+

  • ការបំភ្លឺច្បាប់ ២៤:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ​«​ពេល​មាន​រោគ​ឃ្លង់*កើត​ឡើង អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ទាំង​អស់​របស់​ពួក​លេវីដែល​ជា​សង្ឃ​ឲ្យ​បាន​ដិត​ដល់+ គឺ​តាម​បង្គាប់​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រាប់​ពួក​គេ។

  • ម៉ាថាយ ៨:៣, ៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ម្ល៉ោះ​ហើយ លោក​លូ​ក​ដៃ​ទៅ​ពាល់​គាត់ ហើយ​ពោល​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន! សូម​ឲ្យ​ជា​ស្អាត​ចុះ​»។+ រំពេច​នោះ គាត់​បាន​ជា​ស្អាត​ពី​ជំងឺ​ឃ្លង់។+ ៤ រួច​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ+ តែ​ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​សង្ឃ+ ថែម​ទាំង​ជូន​គ្រឿង​បូជា​ដែល​ច្បាប់​ម៉ូសេ​បាន​កំណត់+ ដើម្បី​ឲ្យ​ពួក​សង្ឃ​អាច​ឃើញ​ថា​អ្នក​បាន​ជា​ស្អាត​ហើយ​»។

  • លូកា ៥:១៣, ១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ដូច្នេះ លោក​ក៏​លូក​ដៃ​ទៅ​ពាល់​គាត់ ហើយ​ពោល​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន! សូម​ឲ្យ​ជា​ស្អាត​ចុះ​»។ រំពេច​នោះ ជំងឺ​ឃ្លង់​បាន​បាត់​ពី​ខ្លួន​គាត់​ទៅ។+ ១៤ រួច​មក លោក​បង្គាប់​បុរស​នោះ​កុំ​ឲ្យ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ ហើយ​លោក​បាន​ប្រាប់​ទៀត​ថា​៖ ​«​ដោយ​សារ​អ្នក​បាន​ជា​ស្អាត ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​សង្ឃ ហើយ​ជូន​គ្រឿង​បូជា​ដូច​ដែល​ច្បាប់​ម៉ូសេ​បាន​បង្គាប់+ ដើម្បី​ឲ្យ​ពួក​សង្ឃ​អាច​ឃើញ​ថា​អ្នក​បាន​ជា​ស្អាត​ហើយ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក