បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ១៤:១៩-២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ បន្ទាប់​មក លោក​ប្រាប់​បណ្ដា​ជន​ឲ្យ​អង្គុយ​លើ​ស្មៅ។ លោក​ក៏​បាន​យក​នំ​ប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ​នោះ ហើយ​ងើយ​ភ្នែក​មើល​ទៅ​ស្ថាន​សួគ៌ រួច​អធិដ្ឋាន។+ ក្រោយ​នោះ លោក​កាច់​នំ​ប៉័ង ចែក​ឲ្យ​ពួក​អ្នក​កាន់​តាម ហើយ​ពួក​គាត់​ក៏​ចែក​ឲ្យ​បណ្ដា​ជន។ ២០ ដូច្នេះ គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត ហើយ​ពួក​គាត់​បាន​ប្រមូល​អាហារ​ដែល​នៅ​សល់​បាន​១២​កញ្ជើ។+ ២១ ឯ​អ្នក​ដែល​បាន​បរិភោគ មាន​បុរស​ប្រហែល​៥.០០០​នាក់ ដោយ​មិន​រាប់​ស្ត្រី​និង​កូន​ក្មេង​ទេ។+

  • ម៉ាកុស ៦:៣៩-៤៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៩ បន្ទាប់​មក លោក​ប្រាប់​បណ្ដា​ជន​ឲ្យ​អង្គុយ​ជា​ក្រុម​ៗ​លើ​ស្មៅ​ខៀវ​ខ្ចី។+ ៤០ រួច​បណ្ដា​ជន​បាន​អង្គុយ​ជា​ក្រុម​ៗ ក្រុម​ខ្លះ​១០០​នាក់ និង​ក្រុម​ខ្លះ​៥០​នាក់។ ៤១ ក្រោយ​មក លោក​យក​នំ​ប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ​នោះ ងើយ​ភ្នែក​មើល​ទៅ​ស្ថាន​សួគ៌ ហើយ​អធិដ្ឋាន។+ រួច​មក លោក​កាច់​នំ​ប៉័ង ហើយ​ឲ្យ​អ្នក​កាន់​តាម​លោក​ចែក​ដល់​បណ្ដា​ជន។ លោក​ក៏​បាន​ចែក​ត្រី​ពីរ​កន្ទុយ​នោះ​ដល់​គ្រប់​ៗ​គ្នា​ដែរ។ ៤២ ដូច្នេះ គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត។ ៤៣ បន្ទាប់​មក ពួក​គាត់​បាន​ប្រមូល​នំ​ប៉័ង​ដែល​នៅ​សល់ បាន​១២​កញ្ជើ ដោយ​មិន​រាប់​ត្រី​ដែល​នៅ​សល់​ទេ។+ ៤៤ ចំនួន​បុរស​ដែល​បាន​បរិភោគ​នំ​ប៉័ង​នោះ មាន​៥.០០០​នាក់។

  • លូកា ៩:១៤-១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ នៅ​ទី​នោះ មាន​បុរស​ប្រហែល​៥.០០០​នាក់។ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ឲ្យ​ពួក​គេ​អង្គុយ​ជា​ក្រុម​ៗ ក្នុង​មួយ​ក្រុម​៥០​នាក់​»។ ១៥ រួច​ពួក​អ្នក​កាន់​តាម​ក៏​ធ្វើ​តាម ដោយ​ឲ្យ​មនុស្ស​ទាំង​នោះ​អង្គុយ។ ១៦ បន្ទាប់​មក លោក​យក​នំ​ប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ​នោះ ងើយ​ភ្នែក​មើល​ទៅ​ស្ថាន​សួគ៌ អធិដ្ឋាន* រួច​កាច់ ហើយ​ឲ្យ​អ្នក​កាន់​តាម​ចែក​ដល់​បណ្ដា​ជន។ ១៧ ដូច្នេះ គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត។ បន្ទាប់​មក ពួក​គាត់​ប្រមូល​អាហារ​ដែល​នៅ​សល់ បាន​១២​កញ្ជើ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក