បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ១១:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ ​«​‹ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សត្វ​ណា​ដែល​គ្រាន់​តែ​មាន​ក្រចក​ឆែក ឬ​គ្រាន់​តែ​ទំពា​អៀង​ប៉ុណ្ណោះ។ សត្វ​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖ សត្វ​អូដ្ឋ វា​ទំពា​អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ។ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ។+

  • ច្បាប់លេវី ១១:១៣-២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ​«​‹សត្វ​ស្លាប​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ពើម​ឆ្អើម​និង​មិន​ត្រូវ​បរិភោគ មាន​ដូច​ត​ទៅ​៖ ឥន្ទ្រី+ ស្ទាំង ត្មាត​ខ្មៅ+ ១៤ ខ្លែង​ក្រហម និង​ខ្លែង​ខ្មៅ​គ្រប់​ប្រភេទ ១៥ ក្អែក​គ្រប់​ប្រភេទ ១៦ អូទ្រីស ទីទុយ រំពេ និង​អក​គ្រប់​ប្រភេទ ១៧ មៀម ក្អែក​ទឹក ទីទុយ​ត្រចៀក​វែង ១៨ ក្ងាន ទុង និង​ត្មាត ១៩ កុក ក្រសារ​គ្រប់​ប្រភេទ សត្វ​ស្លាប​ហ៊ូផូ* និង​ប្រចៀវ ២០ ពពួក​សត្វ​ល្អិត*ដែល​មាន​ស្លាប និង​ដើរ​ដោយ​ជើង​បួន អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ពួក​វា​ជា​សត្វ​គួរ​ឲ្យ​ខ្ពើម។

  • ច្បាប់លេវី ២០:២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ អ្នក​រាល់​គ្នា​ត្រូវ​ចេះ​សម្គាល់​ថា​សត្វ​ណា​ជា​សត្វ​ស្អាត​បរិសុទ្ធ និង​សត្វ​ណា​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ ទោះ​ជា​សត្វ​ជើង​បួន សត្វ​ស្លាប ឬ​សត្វ​លូន​វារ​ក្ដី។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ដោយ​សារ​សត្វ​ណា​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​ឲ្យ​ចាត់​ទុក​ថា​មិន​ស្អាត​បរិសុទ្ធ​ឡើយ។+

  • ការបំភ្លឺច្បាប់ ១៤:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​ឡើយ។+

  • ការបំភ្លឺច្បាប់ ១៤:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ ពពួក​សត្វ​ល្អិត​ដែល​មាន​ស្លាប អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ពួក​វា​ជា​សត្វ​មិន​ស្អាត​បរិសុទ្ធ ហើយ​មិន​ត្រូវ​បរិភោគ​ឡើយ។

  • អេសេគាល ៤:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ប៉ុន្តែ ខ្ញុំ​និយាយ​ថា​៖ ​«​កុំ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច្នេះ​អី ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ! ព្រោះ​តាំង​ពី​ក្មេង​មក ខ្ញុំ​មិន​ដែល​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដោយ​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ឯង ឬ​សាច់​សត្វ​ដែល​ត្រូវ​សត្វ​សាហាវ​ខាំ​សម្លាប់​នោះ​ទេ+ គឺ​ខ្ញុំ​មិន​ដែល​បរិភោគ​សាច់​ដែល​គួរ​ឲ្យ​ខ្ពើម​ម្ដង​ណា​ឡើយ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក