-
ការបើកបង្ហាញ ៦:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ពេលដែលកូនចៀមបកត្រាទី៥ ខ្ញុំឃើញថានៅខាងក្រោមទីបូជា+មានឈាម+របស់ពួកអ្នកដែលបានត្រូវសម្លាប់ដោយសារបណ្ដាំរបស់ព្រះ និងដោយសារកិច្ចការជាសាក្សីដែលពួកគេធ្លាប់ធ្វើ។+ ១០ ពួកគេបានស្រែកឡើងយ៉ាងខ្លាំងថា៖ «ម្ចាស់ដ៏ឧត្ដមបំផុត បរិសុទ្ធ និងពិតប្រាកដអើយ+ តើពេលណាទើបលោកនឹងវិនិច្ឆ័យទោស ហើយសងសឹកពួកអ្នកដែលបានសម្លាប់ពួកយើងនៅផែនដី?»។+
-
-
ការបើកបង្ហាញ ១៩:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ បន្ទាប់ពីការនោះ ខ្ញុំឮសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំង ហាក់ដូចជាសំឡេងជនមួយក្រុមធំនៅស្ថានសួគ៌។ ពួកគេនិយាយថា៖ «ចូរសរសើរយ៉ា!*+ សេចក្ដីសង្គ្រោះ សិរីរុងរឿង និងឫទ្ធានុភាពគឺជារបស់ព្រះនៃយើង ២ ពីព្រោះការវិនិច្ឆ័យរបស់លោកគឺគួរឲ្យទុកចិត្ត ហើយក៏សុចរិតយុត្តិធម៌។+ ព្រោះលោកបានដាក់ទោសមេស្ត្រីពេស្យាដែលបានបង្ខូចផែនដីដោយអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*របស់នាង ហើយលោកបានសងសឹកឲ្យពួកខ្ញុំបម្រើរបស់លោកដែលនាងបានសម្លាប់»។+
-