អេសាយ
១០ វេទនាហើយអស់អ្នកបង្កើតច្បាប់ដើម្បីធ្វើទុក្ខដល់គេ+
វេទនាហើយអស់អ្នកដែលតែងតែបង្កើតបញ្ញត្តិដើម្បីគាបសង្កត់គេ
២ ដើម្បីជំទាស់នឹងការតវ៉ារបស់ជនក្រីក្រ
ដើម្បីកាត់ក្ដីជនគ្មានទីពឹងក្នុងចំណោមរាស្ត្រខ្ញុំដោយអយុត្តិធម៌។+
ពួកគេរឹបអូសយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ
ហើយប្លន់យករបស់របរពីកូនកំព្រា។+
៣ តើអ្នកនឹងធ្វើយ៉ាងណានៅថ្ងៃវិនិច្ឆ័យទោស?+
ពេលដែលការបំផ្លាញមកពីកន្លែងឆ្ងាយ តើអ្នកនឹងធ្វើដូចម្ដេច?+
តើអ្នកនឹងរត់ទៅសុំជំនួយពីអ្នកណា?+
តើអ្នកនឹងទុកទ្រព្យសម្បត្តិនៅកន្លែងណា?
៤ ពេលនោះ មានតែក្រាបខ្លួននៅក្នុងចំណោមពួកឈ្លើយសឹក
ឬស្លាប់ក្នុងចំណោមសពមនុស្សដែលត្រូវគេប្រហារ។
ម្ល៉ោះហើយ កំហឹងរបស់លោកនៅតែមិនទាន់ស្ងប់
ហើយលោកនៅតែលើកដៃវាយប្រហារពួកគេតទៅទៀត។+
៥ «មើល! ពួកអាស៊ីរី+ជាដំបងដែលខ្ញុំប្រើដើម្បីបញ្ចេញកំហឹង+
ហើយខ្ញុំប្រើព្រនង់ក្នុងដៃពួកគេ ដើម្បីដាក់ទោស!
៦ ខ្ញុំនឹងចាត់គាត់ឲ្យទៅទាស់នឹងប្រជាជាតិដែលក្បត់ជំនឿ+
គឺប្រឆាំងនឹងបណ្ដាជនដែលធ្វើឲ្យខ្ញុំខឹងយ៉ាងខ្លាំង។
ខ្ញុំនឹងបង្គាប់គាត់ឲ្យរឹបអូសយកជ័យភណ្ឌនិងប្លន់យកទ្រព្យសម្បត្តិជាច្រើន
ហើយជាន់ឈ្លីពួកគេដូចជាជាន់ភក់នៅតាមផ្លូវ។+
៧ ប៉ុន្តែ ពេលនោះ គាត់នឹងមានបំណងចិត្តផ្សេង
ហើយក្នុងចិត្ត គាត់នឹងរៀបគម្រោងខុសពីនេះ
ព្រោះចិត្តគាត់ចង់តែបំផ្លិចបំផ្លាញប៉ុណ្ណោះ
គឺមិនមែនបំផ្លាញប្រជាជាតិពីរបីទេ តែប្រជាជាតិជាច្រើនវិញ។
៨ ព្រោះគាត់និយាយថា៖
‹តើពួកអ្នកគ្រប់គ្រងក្រោមខ្ញុំមិនមែនសុទ្ធតែជាស្ដេចទេឬ?+
៩ តើក្រុងកាលណូ+មិនមែនដូចជាក្រុងកាកេមីស+ទេឬ?
តើក្រុងហាម៉ាត+មិនមែនដូចជាក្រុងអើផាត+ទេឬ?
តើក្រុងសាម៉ារី+មិនមែនដូចជាក្រុងដាម៉ាស់+ទេឬ?
១០ រាជាណាចក្រនានាដែលមានបណ្ដាព្រះឥតបានការ សុទ្ធតែត្រូវខ្ញុំដណ្ដើមយកបានទាំងអស់
រូបឆ្លាក់ទាំងនោះគឺច្រើនជាងនៅក្រុងយេរូសាឡិមនិងក្រុងសាម៉ារីទៅទៀត!+
១១ ដូច្នេះ ខ្ញុំនឹងធ្វើទៅលើក្រុងយេរូសាឡិមនិងរូបព្រះក្នុងក្រុងនោះ
ដូចខ្ញុំបានធ្វើទៅលើក្រុងសាម៉ារីនិងបណ្ដាព្រះឥតបានការរបស់ពួកគេដូច្នោះដែរ!›។+
១២ «ពេលព្រះយេហូវ៉ាបង្ហើយកិច្ចការទាំងអស់នៅភ្នំស៊ីយ៉ូននិងនៅក្រុងយេរូសាឡិមរួចរាល់ហើយ លោកនឹងដាក់ទោសស្ដេចអាស៊ីរីដោយសារគាត់គ្មានការគោរព មានអំណួត និងក្រអឺតក្រទម។+ ១៣ ព្រោះគាត់និយាយថា៖
‹ខ្ញុំនឹងធ្វើកិច្ចការនេះដោយកម្លាំងដៃខ្ញុំ
និងប្រាជ្ញារបស់ខ្ញុំ ព្រោះខ្ញុំជាមនុស្សឈ្លាសវៃ
ខ្ញុំនឹងដកព្រំដែននៃប្រជាជាតិនានា+
ហើយរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេ។+
ដូចជាអ្នកខ្លាំងពូកែ ខ្ញុំនឹងបង្ក្រាបពួកអ្នកស្រុកទាំងនោះ។+
១៤ ដូចជាបុគ្គលម្នាក់លូកដៃចូលទៅក្នុងសម្បុកសត្វស្លាប
ខ្ញុំនឹងលូកដៃទៅចាប់យកធនធានរបស់ប្រជាជាតិនានា
ដូចជាបុគ្គលម្នាក់ប្រមូលយកពងសត្វដែលមេទុកចោល!
ខ្ញុំនឹងប្រមូលអ្វីៗពីផែនដីទាំងមូល!
ពួកគេប្រៀបដូចជាសត្វស្លាប មិនហ៊ានទទះស្លាបឬបើកចំពុះស្រែកចេចចាចឡើយ›»។
១៥ តើពូថៅអាចតម្កើងខ្លួនថាប្រសើរជាងអ្នកដែលប្រើវាឬ?
តើរណារអាចលើកខ្លួនថាពូកែជាងអ្នកដែលអារឬ?
តើព្រនង់+អាចគ្រវីអ្នកដែលកាន់វាបានទេ?
តើដំបងអាចលើកអ្នកដែលកាន់វាបានឬ?
១៦ ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ពិតនិងជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌
នឹងធ្វើឲ្យពួកអ្នកធាត់ៗរបស់គាត់ ទៅជាស្គមស្គាំង+
ហើយនៅក្រោមភាពរុងរឿងរបស់គាត់ លោកនឹងធ្វើឲ្យមានភ្លើងឆេះសន្ធោសន្ធៅ។+
១៧ ពន្លឺនៃអ៊ីស្រាអែល+នឹងក្លាយទៅជាភ្លើង+
អ្នកបរិសុទ្ធរបស់គាត់*គឺជាអណ្ដាតភ្លើង ដែលនឹងឆាបឆេះស្មៅចង្រៃនិងគុម្ពបន្លារបស់គាត់*ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។
១៨ លោកនឹងធ្វើឲ្យទិដ្ឋភាពព្រៃឈើនិងចម្ការរបស់គាត់បាត់បង់ភាពស្រស់បំព្រងទាំងស្រុង
ដូចជាបុគ្គលម្នាក់ធ្លាក់ខ្លួនឈឺស្គមរីងរៃ។+
១៩ ដើមឈើក្នុងព្រៃរបស់គាត់នឹងសល់តែប៉ុន្មានដើមប៉ុណ្ណោះ
សូម្បីតែកូនក្មេងក៏អាចរាប់បានដែរ។
២០ នៅគ្រានោះ ពួកអ៊ីស្រាអែលដែលនៅសេសសល់
និងពូជពង្សយ៉ាកុបដែលរួចជីវិត
នឹងលែងពឹងផ្អែកលើអ្នកដែលវាយប្រហារពួកគេទៀតហើយ។+
ផ្ទុយទៅវិញ ពួកគេនឹងពឹងផ្អែកដោយស្មោះលើព្រះយេហូវ៉ា
ដែលជាព្រះបរិសុទ្ធនៃអ៊ីស្រាអែល។
២១ មានតែបណ្ដាជនមួយចំនួនតូចប៉ុណ្ណោះនឹងត្រឡប់មកវិញ
គឺពូជពង្សយ៉ាកុបដែលនៅសេសសល់ ពួកគេនឹងវិលមករកព្រះដ៏ខ្លាំងក្លាវិញ។+
២២ ឱអ៊ីស្រាអែលអើយ! ទោះជាប្រជាជាតិរបស់អ្នក
មានចំនួនច្រើនដូចគ្រាប់ខ្សាច់ក្នុងសមុទ្រក្ដី
គឺមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះនឹងត្រឡប់មកវិញ។+
២៣ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត និងជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌បានសម្រេចអំពីការបំផ្លាញនោះហើយ
ការបំផ្លាញនោះនឹងត្រូវធ្វើឡើងនៅក្នុងស្រុកទាំងមូល។+
២៤ ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត និងជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌ មានប្រសាសន៍ដូច្នេះថា៖ «ឱរាស្ត្រខ្ញុំដែលស្នាក់នៅក្រុងស៊ីយ៉ូនអើយ! ចូរកុំភ័យខ្លាចនឹងពួកអាស៊ីរីដែលធ្លាប់យកដំបងវាយអ្នករាល់គ្នា+និងលើកព្រនង់ទាស់នឹងអ្នករាល់គ្នាដូចពួកអេហ្ស៊ីបនោះឡើយ។+ ២៥ ព្រោះនៅតែបន្តិចទៀត សេចក្ដីប្រកាសអំពីការផ្ដន្ទាទោសនោះនឹងមកដល់ទីបញ្ចប់។ ពេលនោះ ខ្ញុំនឹងបំបែរកំហឹងរបស់ខ្ញុំទៅបំផ្លាញពួកគេវិញ។+ ២៦ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌នឹងវាត់គាត់នឹងខ្សែតី+ ដូចលោកបានវាយបង្ក្រាបពួកម៉ាឌាននៅក្បែរផ្ទាំងថ្មអូរេបដែរ។+ លោកនឹងលើកព្រនង់ទៅលើសមុទ្រ ដូចលោកបានធ្វើទៅលើពួកអេហ្ស៊ីបដែរ។+
២៧ នៅគ្រានោះ បន្ទុកដែលគាត់បានដាក់មកលើស្មារបស់អ្នក នឹងត្រូវដកចេញ+
ហើយនឹមដែលគាត់ដាក់នៅលើ កអ្នក នឹងត្រូវដាក់ចុះដែរ+
២៨ គាត់បានមកដល់ក្រុងអៃយ៉ាត+ គាត់ឆ្លងកាត់ក្រុងមីករ៉ូន
នៅឯមីកម៉ាស់+ គាត់ដាក់អីវ៉ាន់របស់គាត់។
២៩ ពួកគេបានឆ្លងកាត់តាមផ្លូវទឹក ពួកគេស្នាក់មួយយប់នៅក្រុងកេបា។+
ពួកអ្នកក្រុងរ៉ាម៉ាភ័យញាប់ញ័រ ពួកអ្នកក្រុងគីបៀ+ដែលជាក្រុងរបស់សុលបានរត់ខ្ចាត់ខ្ចាយ។+
៣០ ឱអ្នកក្រុងកាលីមអើយ ចូរស្រែកឡើង!
ឱអ្នកក្រុងឡេអ៊ីសាអើយ ចូរប្រុងស្ដាប់!
ឱអ្នកក្រុងអាណាថោតអើយ អ្នកគួរឲ្យអាណិតណាស់!+
៣១ ពួកអ្នកម៉ាតមេណា បានរត់គេចខ្លួន។
ពួកអ្នកកេប៊ីម បានស្វែងរកកន្លែងជ្រកកោន។
៣២ នៅថ្ងៃនេះឯង គាត់នឹងឈប់នៅក្រុងណូប+
គាត់ក្ដាប់ដៃកំញើញដាក់ភ្នំស៊ីយ៉ូន
គឺភ្នំដែលក្រុងយេរូសាឡិមស្ថិតនៅ។
៣៣ មើល! ព្រះយេហូវ៉ាជាម្ចាស់ដ៏ពិត និងជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌
កំពុងកាប់ទម្លាក់មែកឈើលាន់ឮយ៉ាងខ្លាំង។+
ដើមឈើខ្ពស់ៗ លោកកាប់ចោល
ហើយដើមខ្ពស់ត្រដែត ក៏ត្រូវកាប់ពង្រាបដែរ។
៣៤ លោកកាប់បំផ្លាញព្រៃស្ដុកដោយពូថៅ
ហើយដើមឈើនៅតំបន់ភ្នំលីបង់នឹងត្រូវរំលំ ដោយដៃអ្នកខ្លាំងពូកែ។