បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត (​១​-​៨​)

      • ទី​ធ្លា​ជុំ​វិញ (​៩​-​១៩​)

      • ប្រេង​សម្រាប់​ជើង​ចង្កៀង (​២០, ២១​)

ដំណើរចាកចេញ ២៧:១

កំណត់សម្គាល់

  • *

    មួយ​ហត្ថ​ស្មើ​នឹង​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +ដច ៤០:២៩; ២ប្រ ៤:១; ហេ ១៣:១០
  • +ដច ៣៨:១-៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១០/២០២០, ទំ.  ២

ដំណើរចាកចេញ ២៧:២

ឯកសារយោង

  • +ចល ៤:២៥
  • +១បស ៨:៦៤

ដំណើរចាកចេញ ២៧:៣

ឯកសារយោង

  • +១បស ៧:៤៥

ដំណើរចាកចេញ ២៧:៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១០/២០២០, ទំ.  ២

ដំណើរចាកចេញ ២៧:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១០/២០២០, ទំ.  ២

ដំណើរចាកចេញ ២៧:៧

ឯកសារយោង

  • +ជប ៤:១៤, ១៥

ដំណើរចាកចេញ ២៧:៨

ឯកសារយោង

  • +ដច ២៥:៤០; ១ប្រ ២៨:១២; សកម្ម ៧:៤៤; ហេ ៨:៥

ដំណើរចាកចេញ ២៧:៩

កំណត់សម្គាល់

  • *

    ឬ​«​ក្រណាត់​ធ្វើ​ពី​អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា​»​

ឯកសារយោង

  • +ដច ៤០:៨; ១បស ៦:៣៦
  • +ដច ៣៨:៩-១៥

ដំណើរចាកចេញ ២៧:១៤

ឯកសារយោង

  • +ដច ៣៩:៣៣, ៤០

ដំណើរចាកចេញ ២៧:១៦

កំណត់សម្គាល់

  • *

    ឬ​«​អំបោះ​ធ្វើ​ពី​រោម​ចៀម​ជ្រលក់​ពណ៌​ស្វាយ​»​

ឯកសារយោង

  • +ដច ៣៥:២៥
  • +ដច ៣៨:១៨, ១៩

ដំណើរចាកចេញ ២៧:១៧

ឯកសារយោង

  • +ដច ៣៨:១៧

ដំណើរចាកចេញ ២៧:១៨

ឯកសារយោង

  • +ដច ២៧:៩

ដំណើរចាកចេញ ២៧:១៩

ឯកសារយោង

  • +ដច ៣៨:២០; ជប ៣:៣៦, ៣៧

ដំណើរចាកចេញ ២៧:២០

ឯកសារយោង

  • +ដច ៣៩:៣៣, ៣៧; ចល ២៤:១-៣

ដំណើរចាកចេញ ២៧:២១

ឯកសារយោង

  • +ដច ២៦:៣៣; ៤០:៣; ហេ ៩:២, ៣
  • +ដច ៣០:៨
  • +ជប ១៨:២៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ២៧:១ដច ៤០:២៩; ២ប្រ ៤:១; ហេ ១៣:១០
ដច. ២៧:១ដច ៣៨:១-៧
ដច. ២៧:២ចល ៤:២៥
ដច. ២៧:២១បស ៨:៦៤
ដច. ២៧:៣១បស ៧:៤៥
ដច. ២៧:៧ជប ៤:១៤, ១៥
ដច. ២៧:៨ដច ២៥:៤០; ១ប្រ ២៨:១២; សកម្ម ៧:៤៤; ហេ ៨:៥
ដច. ២៧:៩ដច ៤០:៨; ១បស ៦:៣៦
ដច. ២៧:៩ដច ៣៨:៩-១៥
ដច. ២៧:១៤ដច ៣៩:៣៣, ៤០
ដច. ២៧:១៦ដច ៣៥:២៥
ដច. ២៧:១៦ដច ៣៨:១៨, ១៩
ដច. ២៧:១៧ដច ៣៨:១៧
ដច. ២៧:១៨ដច ២៧:៩
ដច. ២៧:១៩ដច ៣៨:២០; ជប ៣:៣៦, ៣៧
ដច. ២៧:២០ដច ៣៩:៣៣, ៣៧; ចល ២៤:១-៣
ដច. ២៧:២១ដច ២៦:៣៣; ៤០:៣; ហេ ៩:២, ៣
ដច. ២៧:២១ដច ៣០:៨
ដច. ២៧:២១ជប ១៨:២៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ២៧:១-២១

ដំណើរចាកចេញ

២៧ «​អ្នក​ត្រូវ​ធ្វើ​ទី​បូជា​មួយ​ពី​ឈើ​អាកាស្យា។+ ទី​បូជា​នោះ​ត្រូវ​មាន​បណ្ដោយ​ប្រាំ​ហត្ថ* ទទឹង​ប្រាំ​ហត្ថ គឺ​មាន​រាង​បួន​ជ្រុង ហើយ​មាន​កម្ពស់​បី​ហត្ថ។+ ២ អ្នក​ត្រូវ​ធ្វើ​ស្នែង+ជាប់​នឹង​ជ្រុង​ទាំង​បួន​នៃ​ទី​បូជា​នោះ ហើយ​ស្រោប​ទី​បូជា​នោះ​ដោយ​ស្ពាន់។+ ៣ អ្នក​ត្រូវ​ធ្វើ​ធុង​សម្រាប់​ដាក់​ផេះ ប៉ែល ចាន​គោម សម និង​ប្រដាប់​ដាក់​រងើក​ភ្លើង។ អ្នក​ត្រូវ​ធ្វើ​ប្រដាប់​ប្រដា​ទាំង​នេះ​ពី​ស្ពាន់។+ ៤ អ្នក​ត្រូវ​ធ្វើ​ប្រទាស​នៃ​ទី​បូជា​ពី​ស្ពាន់ ហើយ​នៅ​ក្បែរ​ប្រទាស​លើ​ជ្រុង​ទាំង​បួន ត្រូវ​ធ្វើ​កង​បួន​ពី​ស្ពាន់។ ៥ អ្នក​ត្រូវ​ស៊ក​ប្រទាស​នោះ​នៅ​ក្រោម​គែម​ទី​បូជា ត្រង់​ពាក់​កណ្ដាល។ ៦ អ្នក​ត្រូវ​ធ្វើ​ដង​ឈើ​ស្នែង​សម្រាប់​ទី​បូជា​ពី​ឈើ​អាកាស្យា ហើយ​ស្រោប​ដោយ​ស្ពាន់។ ៧ ពេល​សែង ត្រូវ​ស៊ក​ដង​ទាំង​នោះ​ទៅ​ក្នុង​កង​នៅ​សង​ខាង​ទី​បូជា។+ ៨ ទី​បូជា​នោះ​ត្រូវ​មាន​រាង​ដូច​ប្រអប់​មាន​ប្រហោង​នៅ​កណ្ដាល តាម​គំរូ​ដែល​ខ្ញុំ​បាន​បង្ហាញ​អ្នក​នៅ​លើ​ភ្នំ។+

៩ ​«​ត្រសាល​នោះ​ត្រូវ​មាន​ទី​ធ្លា+ជុំ​វិញ។ នៅ​ព្រំ​ប្រទល់​ខាង​ត្បូង ត្រូវ​មាន​រនាំង​ពី​ក្រណាត់​សាច់​ល្អ* ដែល​មាន​ប្រវែង​១០០​ហត្ថ។+ ១០ អ្នក​ត្រូវ​ដាក់​បង្គោល​ស្ពាន់​២០​ដើម​និង​ជើង​ទ្រ​ធ្វើ​ពី​ស្ពាន់​ចំនួន​២០។ ឯ​តម្ពក់​ជាប់​នឹង​បង្គោល​និង​កង​សម្រាប់​ភ្ជាប់ ត្រូវ​ធ្វើ​ពី​ប្រាក់។ ១១ ចំណែក​នៅ​ព្រំ​ប្រទល់​ខាង​ជើង​វិញ ត្រូវ​មាន​រនាំង​ប្រវែង​១០០​ហត្ថ ហើយ​មាន​បង្គោល​ស្ពាន់​២០​ដើម និង​ជើង​ទ្រ​ធ្វើ​ពី​ស្ពាន់​ចំនួន​២០។ ឯ​តម្ពក់​ជាប់​នឹង​បង្គោល​ព្រម​ទាំង​កង​សម្រាប់​ភ្ជាប់ ត្រូវ​ធ្វើ​ពី​ប្រាក់។ ១២ នៅ​ព្រំ​ប្រទល់​ខាង​លិច ត្រូវ​មាន​រនាំង​ប្រវែង​៥០​ហត្ថ ហើយ​មាន​បង្គោល​១០​ដើម​និង​ជើង​ទ្រ​១០។ ១៣ រីឯ​នៅ​ព្រំ​ប្រទល់​ខាង​កើត ត្រូវ​មាន​ប្រវែង​៥០​ហត្ថ។ ១៤ ផ្នែក​ម្ខាង​នៃ​ព្រំ​ប្រទល់​នោះ ត្រូវ​មាន​រនាំង​ប្រវែង​១៥​ហត្ថ ហើយ​មាន​បង្គោល​បី​ដើម​និង​ជើង​ទ្រ​បី។+ ១៥ ឯ​ផ្នែក​ម្ខាង​ទៀត ក៏​ត្រូវ​មាន​រនាំង​ប្រវែង​១៥​ហត្ថ ហើយ​មាន​បង្គោល​បី​ដើម​និង​ជើង​ទ្រ​បី​ដែរ។

១៦ ​«​ច្រក​ចូល​ទី​ធ្លា​ត្រូវ​មាន​វាំងនន​ប្រវែង​២០​ហត្ថ ធ្វើ​ពី​អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ក្រហម អំបោះ​ពណ៌​ស្វាយ* និង​អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា។+ នៅ​ច្រក​នោះ​មាន​បង្គោល​បួន​ដើម​និង​ជើង​ទ្រ​បួន។+ ១៧ បង្គោល​រនាំង​ជុំ​វិញ​ទី​ធ្លា ត្រូវ​មាន​តម្ពក់​និង​កង​សម្រាប់​ភ្ជាប់​ដែល​ធ្វើ​ពី​ប្រាក់ តែ​ជើង​ទ្រ​ត្រូវ​ធ្វើ​ពី​ស្ពាន់​វិញ។+ ១៨ រនាំង​ទី​ធ្លា​ត្រសាល​ត្រូវ​មាន​បណ្ដោយ​១០០​ហត្ថ+ ទទឹង​៥០​ហត្ថ និង​កម្ពស់​៥​ហត្ថ។ រនាំង​ទាំង​នោះ​ធ្វើ​ពី​ក្រណាត់​សាច់​ល្អ ហើយ​ជើង​ទ្រ​បង្គោល​ធ្វើ​ពី​ស្ពាន់។ ១៩ ប្រដាប់​ប្រដា​ទាំង​អស់​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ត្រសាល​ត្រូវ​ធ្វើ​ពី​ស្ពាន់ ហើយ​ស្នឹង​ត្រសាល​និង​ស្នឹង​រនាំង​ក៏​ត្រូវ​ធ្វើ​ពី​ស្ពាន់​ដែរ។+

២០ ​«​អ្នក​ត្រូវ​បង្គាប់​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​យក​ប្រេង​អូលីវ​ល្អ​បំផុត មក​ឲ្យ​អ្នក​ទុក​សម្រាប់​ដុត​ចង្កៀង​ឲ្យ​ភ្លឺ​ជា​និច្ច។+ ២១ នៅ​ក្នុង​ត្រសាល​ជំនុំ ប៉ែក​ខាង​មុខ​វាំងនន​ក្បែរ​ហឹប​នៃ​សេចក្ដី​រំលឹក+ អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ត្រូវ​មើល​ខុស​ត្រូវ​ខាង​ការ​អុជ​ចង្កៀង​ឲ្យ​ភ្លឺ​ចាប់​ពី​ពេល​ល្ងាច​រហូត​ដល់​ពេល​ព្រឹក នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ នេះ​ជា​ច្បាប់​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​កាន់​តាម​គ្រប់​ជំនាន់​ត​ទៅ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក