បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ២៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន

      • កូន​ស្រី​របស់​ស្លូផិហាត (​១​-​១១​)

      • យ៉ូស្វេ​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ដឹក​នាំ​បន្ទាប់​ពី​ម៉ូសេ (​១២​-​២៣​)

ជំរឿនបណ្ដាជន ២៧:១

ឯកសារយោង

  • +ជប ២៦:៣៣

ជំរឿនបណ្ដាជន ២៧:២

ឯកសារយោង

  • +ដច ១៨:២៥, ២៦

ជំរឿនបណ្ដាជន ២៧:៣

ឯកសារយោង

  • +ជប ១៤:៣៥; ១៦:១, ២, ១៩, ៣៥

ជំរឿនបណ្ដាជន ២៧:៥

ឯកសារយោង

  • +ដច ១៨:១៥, ១៦; ៣៣:១១; ចល ២៤:១១, ១២

ជំរឿនបណ្ដាជន ២៧:៧

ឯកសារយោង

  • +ជប ៣៦:២; យ៉ូស ១៧:៣, ៤

ជំរឿនបណ្ដាជន ២៧:១២

ឯកសារយោង

  • +ជប ៣៣:៤៧; បច ៣២:៤៨, ៤៩
  • +ដក ១៣:១៤, ១៥; បច ៣:២៧; ៣២:៥២; ៣៤:១

ជំរឿនបណ្ដាជន ២៧:១៣

ឯកសារយោង

  • +ជប ៣១:២; បច ៣៤:៧
  • +ជប ២០:២៤, ២៨; ៣៣:៣៨; បច ១០:៦; ៣២:៥០

ជំរឿនបណ្ដាជន ២៧:១៤

ឯកសារយោង

  • +យ៉ូស ១៥:១
  • +ជប ២០:១០, ១២; បច ១:៣៧
  • +ចសព ១០៦:៣២, ៣៣
  • +បច ១:២

ជំរឿនបណ្ដាជន ២៧:១៨

ឯកសារយោង

  • +បច ៣៤:៩; សកម្ម ៦:៥, ៦

ជំរឿនបណ្ដាជន ២៧:១៩

ឯកសារយោង

  • +បច ៣១:៧

ជំរឿនបណ្ដាជន ២៧:២០

កំណត់សម្គាល់

  • *

    ឬ​«​កិត្តិយស​»​

ឯកសារយោង

  • +បច ១:៣៨; ៣១:៣; ៣៤:១០
  • +យ៉ូស ១:១៧

ជំរឿនបណ្ដាជន ២៧:២១

ឯកសារយោង

  • +ដច ២៨:៣០; ១សាំ ២៣:៩; ២៨:៦; នេហ ៧:៦៥

ជំរឿនបណ្ដាជន ២៧:២៣

ឯកសារយោង

  • +ជប ២៧:១៨
  • +បច ៣:២៨; ៣១:១៤, ២៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ជប. ២៧:១ជប ២៦:៣៣
ជប. ២៧:២ដច ១៨:២៥, ២៦
ជប. ២៧:៣ជប ១៤:៣៥; ១៦:១, ២, ១៩, ៣៥
ជប. ២៧:៥ដច ១៨:១៥, ១៦; ៣៣:១១; ចល ២៤:១១, ១២
ជប. ២៧:៧ជប ៣៦:២; យ៉ូស ១៧:៣, ៤
ជប. ២៧:១២ជប ៣៣:៤៧; បច ៣២:៤៨, ៤៩
ជប. ២៧:១២ដក ១៣:១៤, ១៥; បច ៣:២៧; ៣២:៥២; ៣៤:១
ជប. ២៧:១៣ជប ៣១:២; បច ៣៤:៧
ជប. ២៧:១៣ជប ២០:២៤, ២៨; ៣៣:៣៨; បច ១០:៦; ៣២:៥០
ជប. ២៧:១៤យ៉ូស ១៥:១
ជប. ២៧:១៤ជប ២០:១០, ១២; បច ១:៣៧
ជប. ២៧:១៤ចសព ១០៦:៣២, ៣៣
ជប. ២៧:១៤បច ១:២
ជប. ២៧:១៨បច ៣៤:៩; សកម្ម ៦:៥, ៦
ជប. ២៧:១៩បច ៣១:៧
ជប. ២៧:២០បច ១:៣៨; ៣១:៣; ៣៤:១០
ជប. ២៧:២០យ៉ូស ១:១៧
ជប. ២៧:២១ដច ២៨:៣០; ១សាំ ២៣:៩; ២៨:៦; នេហ ៧:៦៥
ជប. ២៧:២៣ជប ២៧:១៨
ជប. ២៧:២៣បច ៣:២៨; ៣១:១៤, ២៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ជំរឿនបណ្ដាជន ២៧:១-២៣

ជំរឿនបណ្ដាជន

២៧ គ្រា​នោះ កូន​ស្រី​របស់​ស្លូផិហាត+ក៏​បាន​នាំ​គ្នា​ចូល​មក។ ស្លូផិហាត​ជា​កូន​ហេផឺ ត្រូវ​ជា​ចៅ​របស់​គីលាត​ក្នុង​អំបូរ​ម៉ាគា មក​ពី​កុលសម្ព័ន្ធ​ម៉ាណាសេ ម៉ាណាសេ​ជា​កូន​យ៉ូសែប។ កូន​ស្រី​ទាំង​នោះ​មាន​ឈ្មោះ​ម៉ាឡា ណូអេ ហុកឡា មីលកា និង​ធើសា។ ២ ពួក​នាង​បាន​ទៅ​ឈរ​នៅ​មុខ​ម៉ូសេ និង​អេលាសារ​ជា​សង្ឃ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ+ និង​ពួក​ជំនុំ​ទាំង​មូល នៅ​ឯ​ច្រក​ចូល​ត្រសាល​ជំនុំ​របស់​ព្រះ។ រួច​ពួក​នាង​និយាយ​ថា​៖ ៣ ​«​ឪពុក​របស់​យើង​ខ្ញុំ​បាន​ស្លាប់​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ តែ​គាត់​មិន​បាន​ចូល​ដៃ​នឹង​ក្រុម​របស់​កូរ៉ា​ដែល​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​នោះ​ទេ។+ គាត់​បាន​ស្លាប់​ដោយ​សារភាព​ខុស​ឆ្គង​របស់​គាត់ ហើយ​គាត់​គ្មាន​កូន​ប្រុស​ទេ។ ៤ ដូច្នេះ សូម​កុំ​ឲ្យ​ឈ្មោះ​ឪពុក​យើង​ខ្ញុំ​ត្រូវ​លុប​ចេញ​ពី​អំបូរ​គាត់ ព្រោះ​តែ​គាត់​គ្មាន​កូន​ប្រុស​នោះ​ឡើយ។ សូម​ឲ្យ​យើង​ខ្ញុំ​មាន​មត៌ក​នៅ​ក្នុង​ចំណោម​សាច់​ញាតិ​របស់​ឪពុក​យើង​ខ្ញុំ​ផង​»។ ៥ ដូច្នេះ ម៉ូសេ​ក៏​បាន​នាំ​យក​រឿង​នោះ​ទៅ​ជម្រាប​ព្រះ​យេហូវ៉ា។+

៦ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ដូច្នេះ​ថា​៖ ៧ ​«​កូន​ស្រី​ស្លូផិហាត​និយាយ​ត្រូវ។ អ្នក​ត្រូវ​ឲ្យ​ពួក​គេ​មាន​ដី​ធ្លី​នៅ​ក្នុង​ចំណោម​សាច់​ញាតិ​របស់​ឪពុក​ពួក​គេ​ផង។ អ្វី​ៗ​ដែល​ជា​មត៌ក​របស់​ឪពុក​ពួក​គេ ចូរ​ប្រគល់​ឲ្យ​ពួក​គេ​ទៅ។+ ៨ បន្ថែម​ទៅ​ទៀត អ្នក​ត្រូវ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​បុរស​ណា​ម្នាក់​ស្លាប់ ហើយ​គាត់​គ្មាន​កូន​ប្រុស​ទេ នោះ​ត្រូវ​ប្រគល់​មត៌ក​របស់​បុរស​នោះ​ឲ្យ​ដល់​កូន​ស្រី​គាត់។ ៩ ប៉ុន្តែ បើ​បុរស​នោះ​គ្មាន​កូន​ស្រី ត្រូវ​ប្រគល់​មត៌ក​របស់​គាត់​ឲ្យ​ដល់​បង​ប្អូន​ប្រុស​របស់​គាត់។ ១០ ប្រសិន​បើ​បុរស​នោះ​គ្មាន​បង​ប្អូន​ប្រុស ត្រូវ​ប្រគល់​មត៌ក​របស់​គាត់​ឲ្យ​ដល់​បង​ប្អូន​ប្រុស​របស់​ឪពុក​គាត់។ ១១ បើ​ឪពុក​បុរស​នោះ​គ្មាន​បង​ប្អូន​ប្រុស​ទេ ត្រូវ​ប្រគល់​មត៌ក​របស់​គាត់​ឲ្យ​ដល់​សាច់​ញាតិ​ជិត​បំផុត គឺ​អ្នក​នោះ​ហើយ​ដែល​ត្រូវ​ទទួល​មត៌ក​នេះ។ ការ​សម្រេច​នេះ​នឹង​ទៅ​ជា​ច្បាប់​សម្រាប់​បណ្ដា​ជន​អ៊ីស្រាអែល ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ›​»។

១២ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ​«​ចូរ​ឡើង​ទៅ​លើ​ភ្នំ​ក្នុង​តំបន់​អាបារីម+ ហើយ​សម្លឹង​មើល​ទៅ​ទឹក​ដី​ដែល​ខ្ញុំ​នឹង​ប្រគល់​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល។+ ១៣ ក្រោយ​ពី​អ្នក​បាន​ឃើញ​ហើយ អ្នក​នឹង​ស្លាប់​ទៅ+ ដូច​អេរ៉ុន​បង​អ្នក​ដែរ។+ ១៤ ព្រោះ​កាល​ពួក​ជំនុំ​រក​រឿង​ទាស់​នឹង​ខ្ញុំ​នៅ​តំបន់​ស្ងាត់​ជ្រងំ​ស៊ីង+ អ្នក​បាន​ប្រឆាំង​នឹង​បង្គាប់​ខ្ញុំ ដោយ​មិន​បាន​លើក​តម្កើង​ខ្ញុំ​ជា​បរិសុទ្ធ​នៅ​មុខ​ពួក​គេ​ទេ+ នៅ​ឯ​ប្រភព​ទឹក​មេរីបា+ក្នុង​តំបន់​កាដេស​»។+

១៥ រួច​មក ម៉ូសេ​បាន​ជម្រាប​ព្រះ​យេហូវ៉ា​ថា​៖ ១៦ ​«​សូម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ផ្ដល់​ជីវិត​ដល់​មនុស្ស​ទាំង​ឡាយ តែង​តាំង​បុរស​ម្នាក់​ឲ្យ​ដឹក​នាំ​ពួក​ជំនុំ​អ៊ីស្រាអែល​ផង។ ១៧ គាត់​នឹង​ចេញ​ទៅ ហើយ​ចូល​មក​នៅ​មុខ​ពួក​គេ គឺ​គាត់​នឹង​ធ្វើ​ជា​អ្នក​ដឹក​នាំ​ពួក​គេ​ក្នុង​គ្រប់​ការទាំង​អស់ ហើយ​ណែនាំ​រាល់​សកម្មភាព​របស់​ពួក​គេ ដើម្បី​កុំ​ឲ្យ​ពួក​ជំនុំ​របស់​ព្រះ​យេហូវ៉ា​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​គង្វាល​ឡើយ​»។ ១៨ ដូច្នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​ចូរ​នាំ​យ៉ូស្វេ​ជា​កូន​នុន ជា​បុរស​ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់​ចូល​មក ហើយ​ដាក់​ដៃ​លើ​គាត់។+ ១៩ បន្ទាប់​មក​ឲ្យ​គាត់​ឈរ​នៅ​មុខ​អេលាសារ​ជា​សង្ឃ និង​ពួក​ជំនុំ​ទាំង​មូល។ រួច​អ្នក​ត្រូវ​តែង​តាំង​គាត់​នៅ​មុខ​ពួក​គេ។+ ២០ អ្នក​ត្រូវ​ប្រគល់​អំណាច*ខ្លះ​ដល់​គាត់+ ដើម្បី​ឲ្យ​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​មូល​ស្ដាប់​តាម​គាត់។+ ២១ គាត់​នឹង​ឈរ​នៅ​មុខ​អេលាសារ​ជា​សង្ឃ ហើយ​អេលាសារ​នឹង​សួរ​ជំនួស​គាត់​អំពី​ការ​សម្រេច​របស់​ខ្ញុំ​យេហូវ៉ា​តាម​រយៈ​យូរីម។+ តាម​រយៈ​ការ​សម្រេច​នេះ គាត់​និង​ពួក​ជំនុំ​ទាំង​មូល ព្រម​ទាំង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​នឹង​ចេញ​ទៅ ហើយ​នឹង​ចូល​មក​»។

២២ ដូច្នេះ ម៉ូសេ​បាន​ធ្វើ​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់។ គាត់​ក៏​នាំ​យ៉ូស្វេ​ទៅ​ឈរ​នៅ​មុខ​អេលាសារ​ជា​សង្ឃ​និង​ពួក​ជំនុំ​ទាំង​មូល។ ២៣ រួច​គាត់​ដាក់​ដៃ​លើ​យ៉ូស្វេ ហើយ​តែង​តាំង​គាត់+ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក