បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ២០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន

      • មីរៀម​ស្លាប់​នៅ​តំបន់​កាដេស (​១​)

      • ម៉ូសេ​វាយ​ថ្ម​និង​ធ្វើ​ខុស (​២​-​១៣​)

      • អេដំ​មិន​ឲ្យ​ពួក​អ៊ីស្រាអែល​ឆ្លង​កាត់ (​១៤​-​២១​)

      • សេចក្ដី​ស្លាប់​របស់​អេរ៉ុន (​២២​-​២៩​)

ជំរឿនបណ្ដាជន ២០:១

ឯកសារយោង

  • +ជប ១៣:២៦; ២០:២២; ៣៣:៣៦; បច ២:១៤
  • +ដច ១៥:២០; ជប ២៦:៥៩; មីកា ៦:៤

ជំរឿនបណ្ដាជន ២០:២

ឯកសារយោង

  • +ដច ១៧:១

ជំរឿនបណ្ដាជន ២០:៣

ឯកសារយោង

  • +ដច ១៧:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ២/២០១៩, ទំ.  ១២-១៣

ជំរឿនបណ្ដាជន ២០:៤

ឯកសារយោង

  • +ដច ១៤:១១; ១៧:៣; ជប ១៦:១៣, ១៤; ២១:៥

ជំរឿនបណ្ដាជន ២០:៥

កំណត់សម្គាល់

  • *

    ផ្លែ​ឈើ​ម្យ៉ាង​ដែល​មាន​តម្លៃ​ខ្ពស់​នៅ​សម័យ​ដែល​គេ​សរសេរ​គម្ពីរ ពេល​ផ្លែ​នោះ​ទុំ​មិន​កើត​មាន​មមង់​នៅ​ក្នុង​ផ្លែ​នោះ​ទេ

ឯកសារយោង

  • +បច ៨:១៤, ១៥
  • +បច ៨:៧, ៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ២/២០១៩, ទំ.  ១២-១៣

ជំរឿនបណ្ដាជន ២០:៦

ឯកសារយោង

  • +ដច ១៦:១០; ជប ១៤:១០

ជំរឿនបណ្ដាជន ២០:៨

ឯកសារយោង

  • +ដច ១៧:៥, ៦; ចសព ៧៨:១៥; ១០៥:៤១; ១១៤:៨; អេ ៤៨:២១

ជំរឿនបណ្ដាជន ២០:៩

ឯកសារយោង

  • +ដច ៧:១២, ១៩; ជប ១៧:១០

ជំរឿនបណ្ដាជន ២០:១០

ឯកសារយោង

  • +ចសព ១០៦:៣២, ៣៣

ជំរឿនបណ្ដាជន ២០:១១

ឯកសារយោង

  • +១កូ ១០:១, ៤

ជំរឿនបណ្ដាជន ២០:១២

ឯកសារយោង

  • +ជប ២៧:១២-១៤; បច ១:៣៧; ៣:២៦; ៣២:៥១, ៥២; ៣៤:៤; យ៉ូស ១:២

ជំរឿនបណ្ដាជន ២០:១៣

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​រក​រឿង​»​

ឯកសារយោង

  • +ចសព ១០៦:៣២, ៣៣

ជំរឿនបណ្ដាជន ២០:១៤

ឯកសារយោង

  • +អសក ១១:១៧
  • +ដក ៣៦:៨; បច ២:៤; ២៣:៧

ជំរឿនបណ្ដាជន ២០:១៥

ឯកសារយោង

  • +ដក ៤៦:៦
  • +ដក ១៥:១៣; ដច ១២:៤០
  • +ដច ១:១១, ១៤

ជំរឿនបណ្ដាជន ២០:១៦

ឯកសារយោង

  • +ដច ២:២៣; ៣:៧
  • +ដច ១៤:១៩; ២៣:២០; ៣៣:២

ជំរឿនបណ្ដាជន ២០:១៧

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​ផ្លូវ​ធំ

ឯកសារយោង

  • +ជប ២១:២១, ២២; បច ២:២៦, ២៧

ជំរឿនបណ្ដាជន ២០:១៩

ឯកសារយោង

  • +បច ២:២៦, ២៨
  • +បច ២:៥, ៦

ជំរឿនបណ្ដាជន ២០:២០

ឯកសារយោង

  • +អសក ១១:១៧

ជំរឿនបណ្ដាជន ២០:២១

ឯកសារយោង

  • +បច ២:៨; អសក ១១:១៨

ជំរឿនបណ្ដាជន ២០:២២

ឯកសារយោង

  • +ជប ២១:៤; ៣៣:៣៧

ជំរឿនបណ្ដាជន ២០:២៤

ឯកសារយោង

  • +ជប ៣៣:៣៨; បច ៣២:៥០
  • +ជប ២០:១២; បច ៣២:៥១, ៥២

ជំរឿនបណ្ដាជន ២០:២៦

ឯកសារយោង

  • +ដច ២៨:២; ២៩:២៩
  • +ដច ៦:២៣; ជប ៤:១៦

ជំរឿនបណ្ដាជន ២០:២៨

ឯកសារយោង

  • +ជប ៣៣:៣៩; បច ១០:៦; ៣២:៥០

ជំរឿនបណ្ដាជន ២០:២៩

ឯកសារយោង

  • +បច ៣៤:៨

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ជប. ២០:១ជប ១៣:២៦; ២០:២២; ៣៣:៣៦; បច ២:១៤
ជប. ២០:១ដច ១៥:២០; ជប ២៦:៥៩; មីកា ៦:៤
ជប. ២០:២ដច ១៧:១
ជប. ២០:៣ដច ១៧:២
ជប. ២០:៤ដច ១៤:១១; ១៧:៣; ជប ១៦:១៣, ១៤; ២១:៥
ជប. ២០:៥បច ៨:១៤, ១៥
ជប. ២០:៥បច ៨:៧, ៨
ជប. ២០:៦ដច ១៦:១០; ជប ១៤:១០
ជប. ២០:៨ដច ១៧:៥, ៦; ចសព ៧៨:១៥; ១០៥:៤១; ១១៤:៨; អេ ៤៨:២១
ជប. ២០:៩ដច ៧:១២, ១៩; ជប ១៧:១០
ជប. ២០:១០ចសព ១០៦:៣២, ៣៣
ជប. ២០:១១១កូ ១០:១, ៤
ជប. ២០:១២ជប ២៧:១២-១៤; បច ១:៣៧; ៣:២៦; ៣២:៥១, ៥២; ៣៤:៤; យ៉ូស ១:២
ជប. ២០:១៣ចសព ១០៦:៣២, ៣៣
ជប. ២០:១៤អសក ១១:១៧
ជប. ២០:១៤ដក ៣៦:៨; បច ២:៤; ២៣:៧
ជប. ២០:១៥ដក ៤៦:៦
ជប. ២០:១៥ដក ១៥:១៣; ដច ១២:៤០
ជប. ២០:១៥ដច ១:១១, ១៤
ជប. ២០:១៦ដច ២:២៣; ៣:៧
ជប. ២០:១៦ដច ១៤:១៩; ២៣:២០; ៣៣:២
ជប. ២០:១៧ជប ២១:២១, ២២; បច ២:២៦, ២៧
ជប. ២០:១៩បច ២:២៦, ២៨
ជប. ២០:១៩បច ២:៥, ៦
ជប. ២០:២០អសក ១១:១៧
ជប. ២០:២១បច ២:៨; អសក ១១:១៨
ជប. ២០:២២ជប ២១:៤; ៣៣:៣៧
ជប. ២០:២៤ជប ៣៣:៣៨; បច ៣២:៥០
ជប. ២០:២៤ជប ២០:១២; បច ៣២:៥១, ៥២
ជប. ២០:២៦ដច ២៨:២; ២៩:២៩
ជប. ២០:២៦ដច ៦:២៣; ជប ៤:១៦
ជប. ២០:២៨ជប ៣៣:៣៩; បច ១០:៦; ៣២:៥០
ជប. ២០:២៩បច ៣៤:៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ជំរឿនបណ្ដាជន ២០:១-២៩

ជំរឿនបណ្ដាជន

២០ នៅ​ខែ​ទី​១ បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​ស្ងាត់​ជ្រងំ​ស៊ីង រួច​ដំឡើង​ត្រសាល​នៅ​តំបន់​កាដេស។+ នៅ​ទី​នោះ​មីរៀម+បាន​ស្លាប់ ហើយ​គេ​ក៏​បាន​បញ្ចុះ​សព​គាត់​ទៅ។

២ នៅ​ទី​នោះ ពួក​គេ​គ្មាន​ទឹក​ផឹក​ទេ។+ ដូច្នេះ ពួក​គេ​ក៏​នាំ​គ្នា​ទៅ​រក​រឿង​ម៉ូសេ​និង​អេរ៉ុន។ ៣ ពួក​គេ​ទាស់​នឹង​ម៉ូសេ+ថា​៖ ​«​ស៊ូ​ឲ្យ​យើង​ស្លាប់​ជា​មួយ​នឹង​បង​ប្អូន​យើង កាល​ដែល​ពួក​គេ​បាន​ស្លាប់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ទៅ​ប្រសើរ​ជាង! ៤ ហេតុ​អ្វី​បាន​ជា​អ្នក​នាំ​ពួក​យើង​ដែល​ជា​ពួក​ជំនុំ​របស់​ព្រះ​យេហូវ៉ា​មក​តំបន់​ស្ងាត់​ជ្រងំ​នេះ ឲ្យ​ស្លាប់​ជា​មួយ​នឹង​ហ្វូង​សត្វ​យើង​ដូច្នេះ?+ ៥ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​នាំ​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក​កន្លែង​ដ៏​អាក្រក់​នេះ?+ ទី​នេះ​គ្មាន​កន្លែង​សាប​ព្រោះ ហើយ​ដើម​ល្វា​តូច* ដើម​ទំពាំង​បាយ​ជូរ និង​ដើម​ទទឹម​មិន​អាច​ដុះ​បាន​ទេ សូម្បី​តែ​ទឹក​ក៏​គ្មាន​ផឹក​ផង​»។+ ៦ ឮ​ដូច្នោះ ម៉ូសេ​និង​អេរ៉ុន​បាន​ចេញ​ពី​ពួក​ជំនុំ ទៅ​ក្រាប​មុខ​ដល់​ដី​ខាង​មុខ​ច្រក​ចូល​ត្រសាល​ជំនុំ។ ខណៈ​នោះ សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​បាន​លេច​មក​នៅ​ចំពោះ​ពួក​គេ។+

៧ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ៨ ​«​ចូរ​យក​ដំបង​មក ហើយ​អ្នក​និង​អេរ៉ុន​បង​អ្នក​ត្រូវ​ហៅ​ពួក​ជំនុំ​ឲ្យ​មក​ជួប​ជុំ​គ្នា។ នៅ​ខាង​មុខ​ពួក​គេ អ្នក​ត្រូវ​បង្គាប់​ផ្ទាំង​ថ្ម​ឲ្យ​ទឹក​ចេញ​មក។ ពេល​ទឹក​ចេញ​មក អ្នក​ត្រូវ​ឲ្យ​ទឹក​នោះ​ទៅ​ពួក​ជំនុំ​និង​ហ្វូង​សត្វ​ផឹក​ចុះ​»។+

៩ ដូច្នេះ ម៉ូសេ​ក៏​យក​ដំបង​ដែល​នៅ​ចំពោះ​ព្រះ​យេហូវ៉ា+តាម​បង្គាប់​លោក។ ១០ បន្ទាប់​មក ម៉ូសេ​និង​អេរ៉ុន​បាន​ហៅ​ពួក​ជំនុំ​ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​មុខ​ផ្ទាំង​ថ្ម។ រួច​ម៉ូសេ​និយាយ​ថា​៖ ​«​ចូរ​ស្ដាប់​ចុះ ឱ​ពួក​អ្នក​បះ​បោរ​អើយ! តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ផ្ទាំង​ថ្ម​នេះ​សម្រាប់​អ្នក​រាល់​គ្នា​ឬ?​»។+ ១១ និយាយ​រួច ម៉ូសេ​បាន​លើក​ដំបង​ឡើង ហើយ​វាយ​ផ្ទាំង​ថ្ម​នោះ​អស់​ពីរ​ដង ស្រាប់​តែ​មាន​ទឹក​យ៉ាង​ច្រើន​ហូរ​ចេញ​មក ហើយ​ពួក​ជំនុំ​និង​ហ្វូង​សត្វ​ក៏​បាន​ផឹក​ទឹក​នោះ​ទៅ។+

១២ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​និង​អេរ៉ុន​ថា​៖ ​«​ដោយ​សារ​អ្នក​ទាំង​ពីរ​មិន​បាន​បង្ហាញ​ជំនឿ​លើ​ខ្ញុំ ហើយ​មិន​បាន​លើក​តម្កើង​ខ្ញុំ​ជា​បរិសុទ្ធ​នៅ​មុខ​បណ្ដា​ជន​អ៊ីស្រាអែល នោះ​អ្នក​ទាំង​ពីរ​នឹង​មិន​អាច​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​សន្យា​ឲ្យ​ពួក​គេ​នោះ​ឡើយ​»។+ ១៣ នៅ​ត្រង់​ប្រភព​ទឹក​មេរីបា*+នោះ​ហើយ ដែល​បណ្ដា​ជន​អ៊ីស្រាអែល​បាន​រក​រឿង​ព្រះ​យេហូវ៉ា ហើយ​លោក​បាន​ត្រូវ​លើក​តម្កើង​ជា​បរិសុទ្ធ​នៅ​ចំពោះ​ពួក​គេ។

១៤ ពេល​នៅ​តំបន់​កាដេស ម៉ូសេ​បាន​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​ស្ដេច​ស្រុក​អេដំ+ថា​៖ ​«​អ៊ីស្រាអែល​ជា​បង​ប្អូន​របស់​លោក+ មាន​សំណូម​ពរ​ដូច​ត​ទៅ​៖ ‹លោក​បាន​ដឹង​ស្រាប់​ហើយ​ថា​ពួក​ខ្ញុំ​បាន​ជួប​ទុក្ខ​លំបាក​សព្វ​បែប​យ៉ាង។ ១៥ បុព្វ​បុរស​ពួក​ខ្ញុំ​បាន​ទៅ​ស្រុក​អេហ្ស៊ីប+ ហើយ​យើង​បាន​ស្នាក់​នៅ​ទី​នោះ​អស់​ជា​ច្រើន​ឆ្នាំ។+ នៅ​ទី​នោះ ពួក​អេហ្ស៊ីប​បាន​ធ្វើ​បាប​បុព្វ​បុរស​ពួក​ខ្ញុំ ព្រម​ទាំង​ពួក​ខ្ញុំ​ផង​ដែរ។+ ១៦ ពួក​ខ្ញុំ​ក៏​បាន​ស្រែក​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា+ ហើយ​លោក​បាន​ស្ដាប់​ពួក​ខ្ញុំ ដោយ​ចាត់​ទេវតា​មួយ​រូប+មក​នាំ​ពួក​ខ្ញុំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប។ ឥឡូវ​នេះ ពួក​ខ្ញុំ​កំពុង​នៅ​ក្រុង​កាដេស​ជាប់​ព្រំ​ប្រទល់​ទឹក​ដី​របស់​លោក​ហើយ។ ១៧ សូម​អនុញ្ញាត​ឲ្យ​ពួក​ខ្ញុំ​ដើរ​ឆ្លង​កាត់​ស្រុក​របស់​លោក​ផង។ ពួក​ខ្ញុំ​នឹង​មិន​ដើរ​កាត់​ស្រែ​ឬ​ចម្ការ​ទំពាំង​បាយ​ជូរ​ណា​មួយ​ទេ ហើយ​ក៏​មិន​ផឹក​ទឹក​ពី​អណ្ដូង​ណា​មួយ​ដែរ។ ពួក​ខ្ញុំ​នឹង​ដើរ​តាម​ផ្លូវ​ស្ដេច* ហើយ​មិន​បែរ​ទៅ​ខាង​ស្ដាំ​ឬ​ខាង​ឆ្វេង​ឡើយ រហូត​ដល់​ពួក​ខ្ញុំ​ឆ្លង​ផុត​ទឹក​ដី​របស់​លោក›​»។+

១៨ ប៉ុន្តែ ស្ដេច​ស្រុក​អេដំ​បាន​តប​ទៅ​វិញ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​អាច​ឆ្លង​កាត់​ទឹក​ដី​យើង​បាន​ទេ។ បើ​ហ៊ាន​ឆ្លង​កាត់ ខ្ញុំ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​អ្នក​រាល់​គ្នា​»។ ១៩ បណ្ដា​ជន​អ៊ីស្រាអែល​បាន​ប្រាប់​ស្ដេច​ស្រុក​អេដំ​ថា​៖ ​«​សូម​ឲ្យ​ពួក​ខ្ញុំ​ដើរ​តាម​ផ្លូវ​ធំ​ផង ពួក​ខ្ញុំ​គ្រាន់​តែ​សុំ​ដើរ​ឆ្លង​កាត់​ប៉ុណ្ណោះ។+ បើ​ពួក​ខ្ញុំ​និង​ហ្វូង​សត្វ​ផឹក​ទឹក​របស់​លោក ពួក​ខ្ញុំ​នឹង​បង់​ប្រាក់​ឲ្យ​»។+ ២០ ស្ដេច​នោះ​បាន​តប​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​អាច​ដើរ​ឆ្លង​កាត់​បាន​ទេ​»។+ រួច​ស្ដេច​ស្រុក​អេដំ​បាន​ចេញ​មក​ទាស់​នឹង​ពួក​គេ ដោយ​នាំ​មនុស្ស​យ៉ាង​ច្រើន​សន្ធឹក​និង​កង​ទ័ព​ដ៏​ខ្លាំង​ក្លា​មក​ជា​មួយ។ ២១ ដូច្នេះ ស្ដេច​ស្រុក​អេដំ​មិន​អនុញ្ញាត​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ឆ្លង​កាត់​ទឹក​ដី​របស់​គាត់​ទេ។ ហេតុ​នេះ បណ្ដា​ជន​អ៊ីស្រាអែល​បាន​បែរ​ចេញ​ពី​គាត់​ទៅ។+

២២ គ្រា​នោះ បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​មូល​បាន​ចាក​ចេញ​ពី​តំបន់​កាដេស ហើយ​ធ្វើ​ដំណើរ​ទៅ​ដល់​ភ្នំ​ហ័រ+ ២៣ ក្បែរ​ព្រំ​ប្រទល់​ស្រុក​អេដំ។ រួច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​និង​អេរ៉ុន​ថា​៖ ២៤ ​«​អេរ៉ុន​នឹង​ស្លាប់ ហើយ​គេ​នឹង​បញ្ចុះ​សព​គាត់​ដូច​បុព្វ​បុរស​របស់​គាត់​ដែរ។+ គាត់​មិន​អាច​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​នឹង​ប្រគល់​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ទេ ព្រោះ​អ្នក​ទាំង​ពីរ​បាន​បះ​បោរ​ប្រឆាំង​នឹង​បង្គាប់​ខ្ញុំ​អំពី​ទឹក​នៅ​មេរីបា។+ ២៥ ចូរ​នាំ​អេរ៉ុន​និង​អេលាសារ​កូន​គាត់​ឡើង​ទៅ​លើ​ភ្នំ​ហ័រ។ ២៦ រួច​ដោះ​សម្លៀក​បំពាក់​ពី​អេរ៉ុន+ យក​ទៅ​បំពាក់​ឲ្យ​អេលាសារ+ ហើយ​អេរ៉ុន​នឹង​ស្លាប់​នៅ​ទី​នោះ​»។

២៧ ដូច្នេះ ម៉ូសេ​ក៏​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​ពួក​គាត់​បាន​ឡើង​ទៅ​លើ​ភ្នំ​ហ័រ​នៅ​មុខ​ពួក​ជំនុំ​ទាំង​អស់។ ២៨ រួច​ម៉ូសេ​ដោះ​សម្លៀក​បំពាក់​ពី​អេរ៉ុន យក​ទៅ​បំពាក់​ឲ្យ​អេលាសារ។ ក្រោយ​នោះ អេរ៉ុន​បាន​ស្លាប់​នៅ​លើ​កំពូល​ភ្នំ​ហ័រ​ទៅ។+ រួច​មក ម៉ូសេ​និង​អេលាសារ​បាន​ចុះ​ពី​ភ្នំ​នោះ​មក​វិញ។ ២៩ កាល​ពួក​ជំនុំ​ទាំង​មូល​ឃើញ​ថា អេរ៉ុន​បាន​ស្លាប់​ហើយ នោះ​ពួក​គេ​បាន​យំ​ស្រណោះ​គាត់​អស់​៣០​ថ្ងៃ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក