បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​ម៉ូសេ (​១​-​៧​)

      • ដំបង​របស់​អេរ៉ុន​ក្លាយ​ទៅ​ជា​ពស់​ធំ​មួយ (​៨​-​១៣​)

      • សេចក្ដី​វេទនា​ទី១: ទឹក​ក្លាយ​ទៅ​ជា​ឈាម (​១៤​-​២៥​)

ដំណើរចាកចេញ ៧:១

ឯកសារយោង

  • +ដច ៤:១៤-១៦, ៣០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០០៤, ទំ.  ៣០

    ១/១១/២០០២, ទំ.  ១៤

ដំណើរចាកចេញ ៧:៣

ឯកសារយោង

  • +ដច ៤:២១; ៧:១៣, ២២; ៨:១៥, ១៩; ៩:១២, ៣៥; ១០:២០, ២៧; ១១:១០; ១៤:៨; រ៉ូម ៩:១៧, ១៨
  • +ដច ៣:១៩, ២០; ចសព ១០៥:២៦, ២៧; សកម្ម ៧:៣៦

ដំណើរចាកចេញ ៧:៤

ឯកសារយោង

  • +ដច ១២:១២, ៥១

ដំណើរចាកចេញ ៧:៥

ឯកសារយោង

  • +ដច ៧:១៧; ៨:៩, ១០, ២២; ៩:២៩; ១៤:៤

ដំណើរចាកចេញ ៧:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៣/១៩៩៦, ទំ.  ២០

ដំណើរចាកចេញ ៧:៧

ឯកសារយោង

  • +បច ៣៤:៧; សកម្ម ៧:២២, ២៣

ដំណើរចាកចេញ ៧:៩

ឯកសារយោង

  • +ដច ៤:២, ៣

ដំណើរចាកចេញ ៧:១១

ឯកសារយោង

  • +ដក ៤១:៨; ២ធី ៣:៨
  • +ដច ៧:២០, ២២; ៨:៧, ១៨; ៩:១១

ដំណើរចាកចេញ ៧:១២

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ដំបង​»​

ដំណើរចាកចេញ ៧:១៣

ឯកសារយោង

  • +ដច ៧:៣

ដំណើរចាកចេញ ៧:១៤

ឯកសារយោង

  • +ដច ១០:១

ដំណើរចាកចេញ ៧:១៥

ឯកសារយោង

  • +ដច ៤:២, ៣

ដំណើរចាកចេញ ៧:១៦

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​បម្រើ​»​

ឯកសារយោង

  • +ដច ៣:១៨

ដំណើរចាកចេញ ៧:១៧

ឯកសារយោង

  • +ដច ៧:៥; ៨:៩, ១០, ២២; ៩:២៩; ១៤:៤

ដំណើរចាកចេញ ៧:១៩

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​ព្រែក​បែក​ចេញ​ពី​ទន្លេ​នីល

ឯកសារយោង

  • +ដច ៩:២២; ១០:១២; ១៤:២១
  • +ដច ៨:៥

ដំណើរចាកចេញ ៧:២០

ឯកសារយោង

  • +ចសព ៧៨:៤៤

ដំណើរចាកចេញ ៧:២១

ឯកសារយោង

  • +ចសព ១០៥:២៩
  • +ដច ៧:១៨, ២៤

ដំណើរចាកចេញ ៧:២២

ឯកសារយោង

  • +ដច ៧:១១, ១២; ៨:៧, ១៨; ៩:១១; ២ធី ៣:៨
  • +ដច ៣:១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០០៤, ទំ.  ៣០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ៧:១ដច ៤:១៤-១៦, ៣០
ដច. ៧:៣ដច ៤:២១; ៧:១៣, ២២; ៨:១៥, ១៩; ៩:១២, ៣៥; ១០:២០, ២៧; ១១:១០; ១៤:៨; រ៉ូម ៩:១៧, ១៨
ដច. ៧:៣ដច ៣:១៩, ២០; ចសព ១០៥:២៦, ២៧; សកម្ម ៧:៣៦
ដច. ៧:៤ដច ១២:១២, ៥១
ដច. ៧:៥ដច ៧:១៧; ៨:៩, ១០, ២២; ៩:២៩; ១៤:៤
ដច. ៧:៧បច ៣៤:៧; សកម្ម ៧:២២, ២៣
ដច. ៧:៩ដច ៤:២, ៣
ដច. ៧:១១ដក ៤១:៨; ២ធី ៣:៨
ដច. ៧:១១ដច ៧:២០, ២២; ៨:៧, ១៨; ៩:១១
ដច. ៧:១៣ដច ៧:៣
ដច. ៧:១៤ដច ១០:១
ដច. ៧:១៥ដច ៤:២, ៣
ដច. ៧:១៦ដច ៣:១៨
ដច. ៧:១៧ដច ៧:៥; ៨:៩, ១០, ២២; ៩:២៩; ១៤:៤
ដច. ៧:១៩ដច ៩:២២; ១០:១២; ១៤:២១
ដច. ៧:១៩ដច ៨:៥
ដច. ៧:២០ចសព ៧៨:៤៤
ដច. ៧:២១ចសព ១០៥:២៩
ដច. ៧:២១ដច ៧:១៨, ២៤
ដច. ៧:២២ដច ៧:១១, ១២; ៨:៧, ១៨; ៩:១១; ២ធី ៣:៨
ដច. ៧:២២ដច ៣:១៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ៧:១-២៥

ដំណើរចាកចេញ

៧ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ​«​មើល! ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រៀប​ដូច​ជា​ព្រះ​នៅ​ចំពោះ​មុខ​ផារ៉ូ។ ឯ​អេរ៉ុន​បង​របស់​អ្នក គាត់​នឹង​ក្លាយ​ទៅ​ជា​អ្នក​ប្រកាស​ទំនាយ​របស់​អ្នក។+ ២ អ្នក​ត្រូវ​ប្រាប់​អេរ៉ុន​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បង្គាប់​អ្នក ហើយ​គាត់​នឹង​និយាយ​ទៅ​កាន់​ផារ៉ូ រួច​ផារ៉ូ​នឹង​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប។ ៣ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​នឹង​ឲ្យ​ផារ៉ូ​មាន​ចិត្ត​រឹង​ទទឹង+ ហើយ​ខ្ញុំ​នឹង​ធ្វើ​សញ្ញា​សម្គាល់​និង​ការ​អស្ចារ្យ​ជា​ច្រើន​ក្នុង​ស្រុក​អេហ្ស៊ីប។+ ៤ ប៉ុន្តែ ផារ៉ូ​នឹង​មិន​ស្ដាប់​អ្នក​ទេ។ ខ្ញុំ​នឹង​វាយ​ប្រហារ​ស្រុក​អេហ្ស៊ីប ហើយ​ដាក់​ទោស​ជន​ជាតិ​អេហ្ស៊ីប​យ៉ាង​ធ្ងន់ រួច​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ​ចេញ​ពី​ទី​នោះ​មក ជា​ក្រុម​ៗ​​ដោយ​មាន​របៀប​រៀប​រយ​ដូច​ជា​កង​ទ័ព​យ៉ាង​ធំ។+ ៥ ពេល​ពួក​អេហ្ស៊ីប​ឃើញ​ថា​ខ្ញុំ​លើក​ដៃ​វាយ​ប្រហារ​ស្រុក​អេហ្ស៊ីប ហើយ​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ទី​នោះ ពួក​គេ​នឹង​ដឹង​ច្បាស់​ថា​ខ្ញុំ​នេះ​ហើយ​គឺ​យេហូវ៉ា​»។+ ៦ បន្ទាប់​មក ម៉ូសេ​និង​អេរ៉ុន​បាន​ធ្វើ​ដូច្នោះ​តាម​បង្គាប់​ព្រះ​យេហូវ៉ា។ ៧ ពេល​ម៉ូសេ​និង​អេរ៉ុន​ចូល​ទៅ​ជួប​ផារ៉ូ ម៉ូសេ​មាន​អាយុ​៨០​ឆ្នាំ ហើយ​អេរ៉ុន​មាន​អាយុ​៨៣​ឆ្នាំ។+

៨ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​និង​អេរ៉ុន​ថា​៖ ៩ ​«​បើ​ផារ៉ូ​ទាម​ទារ​ថា​៖ ‹ចូរ​ធ្វើ​ការ​អស្ចារ្យ​មក› ចូរ​ប្រាប់​អេរ៉ុន​ថា​៖ ‹ចូរ​យក​ដំបង​នៅ​ដៃ​អ្នក បោះ​នៅ​មុខ​ផារ៉ូ​ទៅ›។ ដំបង​នោះ​នឹង​ក្លាយ​ទៅ​ជា​សត្វ​ពស់​ធំ​មួយ​»។+ ១០ ដូច្នេះ ម៉ូសេ​និង​អេរ៉ុន​បាន​ចូល​ទៅ​ជួប​ផារ៉ូ ហើយ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា។ អេរ៉ុន​បាន​បោះ​ដំបង​នៅ​មុខ​ផារ៉ូ​និង​ពួក​អ្នក​បម្រើ​របស់​គាត់ រួច​ដំបង​នោះ​បាន​ក្លាយ​ទៅ​ជា​សត្វ​ពស់​ធំ​មួយ។ ១១ ប៉ុន្តែ ផារ៉ូ​បាន​កោះ​ហៅ​ពួក​អ្នក​ប្រាជ្ញ គ្រូ​ធ្មប់ និង​ពួក​សង្ឃ​ដែល​ចេះ​វេទមន្ត​ឲ្យ​មក។+ ពួក​គេ​បាន​ប្រើ​វេទមន្ត​ធ្វើ​ដូច្នោះ​ដែរ។+ ១២ ពួក​គេ​ម្នាក់​ៗ​បាន​បោះ​ដំបង​របស់​ខ្លួន ហើយ​ដំបង​ទាំង​នោះ​បាន​ក្លាយ​ទៅ​ជា​សត្វ​ពស់​ធំ​ៗ តែ​ពស់*របស់​អេរ៉ុន​បាន​លេប​ពស់​របស់​ពួក​គេ​ទាំង​អស់។ ១៣ ទោះ​ជា​យ៉ាង​នោះ​ក្ដី ផារ៉ូ​នៅ​តែ​មាន​ចិត្ត​រឹង​រូស+ ហើយ​មិន​ព្រម​ស្ដាប់​ម៉ូសេ​និង​អេរ៉ុន​ទេ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មែន។

១៤ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ​«​ផារ៉ូ​មាន​ចិត្ត​រឹង​រូស​ណាស់។+ គាត់​មិន​ព្រម​ឲ្យ​រាស្ត្រ​ខ្ញុំ​ចេញ​ទៅ​ទេ។ ១៥ នៅ​ព្រឹក​ថ្ងៃ​ស្អែក ផារ៉ូ​នឹង​ចេញ​ទៅ​ឯ​មាត់​ទន្លេ​នីល ដូច្នេះ​ចូរ​ទៅ​ឈរ​ចាំ​ជួប​គាត់​នៅ​ទី​នោះ ហើយ​អ្នក​ត្រូវ​យក​ដំបង​ទៅ​ជា​មួយ​ផង ជា​ដំបង​ដែល​បាន​ក្លាយ​ជា​សត្វ​ពស់។+ ១៦ អ្នក​ត្រូវ​ប្រាប់​គាត់​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​ហេប្រឺ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក+ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​រាស្ត្រ​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​នេះ ដើម្បី​ពួក​គេ​អាច​គោរព​ប្រណិប័តន៍*ខ្ញុំ​នៅ​តំបន់​ស្ងាត់​ជ្រងំ​»។ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ អ្នក​មិន​ព្រម​ស្ដាប់​ទេ។ ១៧ ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​នឹង​ដឹង​ថា​ខ្ញុំ​គឺ​យេហូវ៉ា+ ដោយ​សារ​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​បន្ទាប់​នេះ គឺ​ខ្ញុំ​នឹង​វាយ​ទឹក​ទន្លេ​នីល​នឹង​ដំបង​នៅ​ដៃ​ខ្ញុំ ហើយ​ទឹក​នេះ​នឹង​ក្លាយ​ទៅ​ជា​ឈាម។ ១៨ ត្រី​ក្នុង​ទន្លេ​នឹង​ងាប់​អស់​ទៅ ហើយ​ទឹក​ទន្លេ​នឹង​ធុំ​ក្លិន​ស្អុយ។ ដូច្នេះ ជន​ជាតិ​អេហ្ស៊ីប​នឹង​មិន​អាច​ផឹក​ទឹក​ពី​ទន្លេ​នេះ​បាន​ឡើយ​»​›​»។

១៩ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ​«​ចូរ​ប្រាប់​អេរ៉ុន​ថា​៖ ‹សូម​លើក​ដំបង​តម្រង់​ទៅ​លើ​ប្រភព​ទឹក​ក្នុង​ស្រុក​អេហ្ស៊ីប+ គឺ​ទន្លេ បឹង​បួ ព្រែក*+ និង​អាង​ទឹក​ទាំង​ឡាយ។ រួច​ប្រភព​ទឹក​ទាំង​នោះ​នឹង​ក្លាយ​ទៅ​ជា​ឈាម›។ នេះ​នឹង​កើត​ឡើង​នៅ​ទូ​ទាំង​ស្រុក​អេហ្ស៊ីប សូម្បី​តែ​ទឹក​ក្នុង​ធុង​ឈើ​និង​ពាង​ក៏​ក្លាយ​ទៅ​ជា​ឈាម​ដែរ​»។ ២០ ភ្លាម​នោះ ម៉ូសេ​និង​អេរ៉ុន​បាន​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា។ អេរ៉ុន​បាន​លើក​ដំបង​វាយ​ទឹក​ទន្លេ​នីល​នៅ​មុខ​ផារ៉ូ​និង​ពួក​អ្នក​បម្រើ​គាត់ ហើយ​ទឹក​ទន្លេ​បាន​ក្លាយ​ទៅ​ជា​ឈាម។+ ២១ ត្រី​ក្នុង​ទន្លេ​បាន​ងាប់​អស់​ទៅ+ ហើយ​ទឹក​ទន្លេ​បាន​ធុំ​ក្លិន​ស្អុយ។ ដូច្នេះ ជន​ជាតិ​អេហ្ស៊ីប​មិន​អាច​ផឹក​ទឹក​ពី​ទន្លេ​នោះ​បាន​ឡើយ។+ នៅ​គ្រា​នោះ មាន​ឈាម​ពេញ​ក្នុង​ស្រុក​អេហ្ស៊ីប។

២២ ទោះ​ជា​យ៉ាង​នោះ​ក្ដី ពួក​សង្ឃ​ដែល​ចេះ​វេទមន្ត​ក៏​បាន​ប្រើ​វេទមន្ត​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ឈាម​ដែរ។+ ហេតុ​នេះ ផារ៉ូ​នៅ​តែ​មាន​ចិត្ត​រឹង​រូស ហើយ​មិន​ស្ដាប់​ម៉ូសេ​និង​អេរ៉ុន​ទេ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មែន។+ ២៣ រួច​មក ផារ៉ូ​បាន​ត្រឡប់​ទៅ​វិមាន​របស់​គាត់​វិញ ហើយ​គាត់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿង​នោះ​ទេ។ ២៤ នៅ​ពេល​នោះ ជន​ជាតិ​អេហ្ស៊ីប​បាន​នាំ​គ្នា​ជីក​រក​ទឹក​នៅ​ក្បែរ​ទន្លេ​នីល ព្រោះ​ពួក​គេ​មិន​អាច​ផឹក​ទឹក​ពី​ទន្លេ​នោះ​បាន​ឡើយ។ ២៥ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​នីល​ក្លាយ​ទៅ​ជា​ឈាម​អស់​រយៈ​ពេល​៧​ថ្ងៃ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក